×

មហាសេដ្ឋីលោក Jim Ratcliffe ពិចារណាទិញភាគហ៊ុនមួយភាគ ដើម្បីសម្រួលដល់ភាពជាប់គាំងរបស់ក្លិប Man UTD

មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ពិចារណាទិញភាគហ៊ុនមួយភាគនៅក្នុងក្លិប Manchester United ដើម្បីរួមចំណែកសម្រួលដល់ភាពជាប់គាំងរបស់ក្លិប។ ការចង់ទិញភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន INEOS Group នេះ ស្របពេលម្ចាស់ភាគហ៊ុនធំសព្វថ្ងៃរបស់ក្រុមគ្រួសារ Glazers កំពុងរងការរិះគន់ពីសំណាក់អ្នកគាំទ្របិសាចក្រហម។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិប បានប្រកាសអំពីការដាក់លក់ក្លិបយក្សស្ថិតក្នុងប្រទេសអង់គ្លេស ខណៈដែលពួកគេក៏ចង់ស្វែងរកជម្រើសដើម្បីជាយុទ្ធសាស្រ្តពង្រឹងក្លិបផងដែរ។

នាពេលកន្លងមកក្រុមហ៊ុន INOES ដែលមានលោក Jim Ratcliffe ព្រមទាំងព្រះអង្គម្ចាស់ Sheikh Jassim Hamad Al Thani ដែលជាបុត្ររបស់អតីតនាយករដ្ឋមន្ត្រីប្រទេសកាតា និងជាម្ចាស់ធនាគារដ៏ធំនៅកាតា បានដេញថ្លៃសម្រាប់ការទិញក្លិប ដោយកាលនោះតម្លៃនៃការដេញថ្លៃប្រមាណជាង ៥ពាន់លានផោន។

សម្រាប់ព្រះអង្គម្ចាស់ Sheikh Jassim កាលនោះចាប់អារម្មណ៍ចង់ទិញក្លិបផ្តាច់ទាំងមូលតែម្តង ខណៈដែលលោក Ratcliffe និយាយថាលោកចង់ទិញភាគហ៊ុនមួយចំណែកប៉ុណ្ណោះ។

ក្រោយពេលមានការដេញថ្លៃប៉ុន្មានខែរួចមក ក្រុមគ្រួសារ Glazers ក៏បានប្រែចិត្តសម្រេចមិនលក់ក្លិបវិញ ដោយចង់ចែករំលែកភាគហ៊ុនទៅកាន់ម្ចាស់ថ្មី ដើម្បីចូលរួមកសាងក្លិបឡើងវិញ។

ចំណែកចំណាប់អារម្មណ៍នៃការទិញភាគហ៊ុនមួយភាគតិចពីសំណាក់លោក Ratcliffe អាចនឹងមិនធ្លាក់ចុះ អំពីទំនាក់ទំនងល្អជាមួយនឹងអ្នកគាំទ្ររបស់ក្រុម Man United ដែលបានធ្វើបាតុកម្មប្រឆាំងនឹងក្រុមគ្រួសារ Glazer ទាំងក្រៅនិងខាងក្នុងកីឡដ្ឋាន Old Trafford។ វិធីសាស្ត្រនេះ អាចជាមធ្យោបាយដ៏ល្អបំផុតសម្រាប់លោក Ratcliffe ដើម្បីធានាភាពជាម្ចាស់ក្នុងរយៈពេលវែងបាន។

បំណងពីលោក Ratcliffe ជាថ្មីនេះ នឹងអនុញ្ញាតឱ្យគ្រួសារ Glazer រក្សាភាគហ៊ុនសំខាន់នៅក្នុងក្លិប ទោះបីជាព័ត៌មានលម្អិតច្បាស់លាស់នៃកិច្ចព្រមព្រៀងណាមួយនៅតែមិនទាន់បានបង្ហាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង