×

កីឡាករ Newcastle សុំអាវរបស់ Mbappe ក្រោយបំបាក់ PSG នៅក្នុងដី

Sean Longstaff បានសុំអាវរបស់ Kylian Mbappe បន្ទាប់ពី Newcastle United បានបំបាក់ក្រុមជើងឯកបារាំង Paris Saint-Germain ដោយលទ្ធផល ៤-១ ក្នុងការប្រកួតទីពីរ វគ្គសន្សំពិន្ទុ ក្របខណ្ឌ UEFA Champions League ។

ការប្រកួតនេះ បានធ្វើឡើងនៅកីឡដ្ឋាន St. James’ Park របស់ Newcastle ដែលការប្រកួត Champions League បានវិលត្រឡប់មកកាន់ទីនេះវិញជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។

Miguel Almiron, Dan Burn, Longstaff និង Fabian Schar រកបានម្នាក់១គ្រាប់សម្រាប់ Newcastle ខណៈ Lucas Hernandez ជាម្ចាស់គ្រាប់បាល់តែមួយគត់របស់ PSG ។ ក្នុងការប្រកួតនេះ Mbappe មិនមានឱកាសស៊ុតដែលបង្កការព្រួយបារម្ភសម្រាប់អ្នកចាំទី Nick Pope នោះទេ។

ក្រោយចប់ការប្រកួត Longstaff បានទទូចសុំអាវរបស់ Mbappe ដោយនិយាយថា៖ “ខ្ញុំបានរារាំងគាត់ពីការទាត់បញ្ចូលទី ដូច្នេះខ្ញុំចង់បានសុំវាសម្រាប់ប្អូនប្រុសរបស់ខ្ញុំ”។ ទោះជាយ៉ាងណា Longstaff មិនទទួលបានទេ ប៉ុន្តែ Kieran Trippier របស់ Newcastle បានទាក់ទាញការចាប់អារម្មណ៍ ដែលទំនងជាទទួលបានអាវពីម្ចាស់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ នៅពេលដែលកូនប្រុសរបស់គាត់ត្រូវបានគេប្រទះឃើញពាក់អាវរបស់ Mbappe ។

៣ពិន្ទុនេះ ធ្វើឱ្យក្រុមសារិកាព្រៃ Newcastle ដែលត្រូវបានគិតថាស្ថិតក្នុងពូលមរណៈនោះ កំពុងឈរនៅលេខ១ក្នុងពូល F មាន ៤ពិន្ទុ ពី ២ប្រកួត ខណៈ PSG មាន ៣ពិន្ទុ AC Milan មាន ២ពិន្ទុ និង Dortmund មានតែ ១ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង