×

Bruno Fernandes ជាកីឡាករដែលមាននាទីលេងច្រើនជាងគេលើលោក

កីឡាករ Bruno Fernandes ប្រធានក្រុម Manchester United ជាកីឡាករដែលមាននាទីលេងច្រើនជាងគេនៅក្នុងចំណោមកីឡាករខ្លាំងៗលើពិភពលោក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការសិក្សារបស់សមាគមកីឡាករបាល់ទាត់ពិភពលោក FIFPRO ។

កីឡាករវ័យ ២៩ឆ្នាំ លេងបានចំនួន ៦,៦៦៦នាទីពីការប្រកួតចំនួន ៧២លើក ចន្លោះពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដោយសរុបការលេងរបស់រូបគេនៅក្នុងក្រុមព័រទុយហ្គាល់ និង Manchester United។

បើតាម FIFPRO ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ជាកីឡាករម្នាក់ដែលលេងបានចំនួន ២៩,៤៨៦នាទី ចាប់តាំងពីរូបគេបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup 2018 ក្នុងប្រទេសរុស្ស៊ី។
ចំណែកកីឡាការិនី Aitana Bonmati របស់ក្រុម Barcelona ក៏ជាកីឡាការិនីដែលបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ស្ត្រីបានច្រើនបំផុតដល់ទី ២៤២ប្រកួត បើគិតតាំងពីឆ្នាំ ២០១៨ មក។

ទោះជាយ៉ាងណា FIFPRO បានព្រមានអំពីបញ្ហាធ្វើការងារលើកកម្រិត សម្រាប់កីឡាករបាល់ទាត់អាជីពទាំងអស់។ FIFPRO បាននិយាយដូច្នេះថា៖ “បន្ទុកការងារដ៏ខ្លាំងនៅតែជាបញ្ហាសំខាន់បំផុតមួយសម្រាប់កីឡាករនៅក្នុងការប្រកួតកម្រិតកំពូល។ ខណៈដែលកាលវិភាគនៃការប្រកួតត្រូវបានបង្កើនឡើងថែមទៀត រឿងទាំងនេះគឺគ្មានឡើយនូវវិធីបង្ការក្នុងការការពារកីឡាករ សុខុមាលភាពការងារ និងការធ្វើឱ្យកីឡាករបានលេងយូអង្វង”។

សូមជម្រាបថា Man Utd នឹងប៉ះ Brentford ថ្ងៃសៅរ៍ ទី៧តុលា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ម៉ោង៨:៥៥នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង