Manchester City បានរងបរាជ័យក្នុងការប្រកួតក្របខណ្ឌ Premier League ជាលើកដំបូងរបស់ពួកគេក្រោមស្នាដៃរបស់ Arsenal ក្នុងរយៈពេល ៨ ឆ្នាំ ដោយបានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ ប៉ុន្តែខ្សែបម្រើ Bernardo Silva បាននិយាយថាការចាញ់នេះគឺមិនមែនជាទីបញ្ចប់នៃពិភពលោកទេ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Emirates កីឡាករ Gabriel Martinelli បានស៊ុតបញ្ចូលទីនៅចុងម៉ោងដើម្បីទទួលបានជ័យជម្នះ ១-០ ខណៈដែល Arsenal ទទួលបាន ២០ ពិន្ទុជាមួយនឹងក្រុមកំពូលតារាង Tottenham Hotspur ។ Man City ដែលជាជើងឯករដូវកាលមុនមាន ១៨ ពិន្ទុ។
Man City ដែលបានចាញ់ការប្រកួត Premier League ២លើកចុងក្រោយ កំពុងដើរតាមគន្លងចាស់របស់ខ្លួន កាលពីរដូវកាលមុន ដោយមានការចាប់ផ្ដើមរដូវកាលពុំសូវបានល្អនោះទេ។
Silva បានប្រាប់គេហទំព័រផ្លូវការរបស់ City ថា៖ “យើងត្រូវសម្រាកទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់ ពីព្រោះការប្រកួតទាំងនេះនឹងមានភាពស្វិតស្វាញ និងប្រសើរឡើង ដែលយើងអាចកែលម្អដូចរដូវកាលមុន។
ពួកយើងនឹងព្យាយាមត្រលប់មកវិញឱ្យខ្លាំងជាងមុនពីការសម្រាកអន្តរជាតិ។ វាមិនមែនជាទីបញ្ចប់នៃពិភពលោកទេ។ ពួកយើងបានស្ថិតក្នុងស្ថានភាពអាក្រក់ជាងនេះ។”
City នឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃទី២១ ខែតុលា នៅពេលដែលពួកគេជួប Brighton។ បន្ទាប់មក ពួកគេនឹងជួបគូប្រជែង Manchester United នៅថ្ងៃទី២៩ ខែតុលា។
អ្នកចាត់ការ Pep Guardiola បានអំពាវនាវឱ្យកូនក្រុមរបស់គាត់ប្រមូលអារម្មណ៍មកវិញ ដោយប្រាប់ក្នុងសន្និសីទសារព័ត៌មានថា៖ “ពួកយើងបានតាមពីក្រោយ ប៉ុន្តែវាជាខែតុលា។ វាមិនមែនជាលើកទីមួយទេ។ រដូវកាលមុនវាបានកើតឡើង យើងនៅពីក្រោយពួកគេឆ្ងាយជាងនេះទៀត ប៉ុន្តែរដូវកាលនេះនៅយូរទៀត”៕