×

Xabi Alonso មានលក្ខខណ្ឌក្នុងកុងត្រាដែលអាចចូលរួមជាមួយ Liverpool

យោងតាមរបាយការណ៍នៅប្រទេសអាល្លឺម៉ង់ លោក Xabi Alonso មានការរៀបចំរួចហើយសម្រាប់ការផ្ទេរដ៏មានសក្តានុពលទៅកាន់ Liverpool ដោយសារតែលក្ខខណ្ឌនៅក្នុងកិច្ចសន្យារបស់គាត់។

Alonso ទទួលបានការសរសើរសម្រាប់ការងារដឹកនាំនៅក្លិប Bayer Leverkusen ។ គាត់បានចាកចេញពីក្រុម Real Sociedad B ទៅកាន់ក្លិបនៅ Bundesliga ក្នុងខែតុលា ឆ្នាំ២០២២ ហើយក្នុងឆ្នាំចាប់តាំងពីពេលនោះមក គាត់បានគ្រប់គ្រងការប្រកួតចំនួន ៤៧ ដោយឈ្នះ ២៦ ដង ស្មើ ១១ ដង និងចាញ់ ១០ដង។

Leverkusen បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់ កាលពីរដូវកាលមុន ក៏ដូចជាការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Europa League ។

យោងតាម Sport BILD គាត់នឹងនៅជាមួយ Leverkusen រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែក្នុងកុងត្រាបានបញ្ជាក់ថា ប្រសិនបើក្លិបណាមួយក្នុងចំណោមក្លិបទាំង ៣ ធ្វើការទាក់ទងមកគាត់ គាត់មានសិទ្ធិក្នុងការចូលរួមជាមួយពួកគេ។ ក្លិបទាំង៣រួមមាន Liverpool, Real Madrid និង Bayern Munich ។

Alonso បានលេងឱ្យ Liverpool ដំបូងក្នុងឆ្នាំ២០០៤ មុនពេលផ្លាស់ទៅ Real ក្នុងឆ្នាំ ២០០៩ និងបញ្ចប់អាជីពរបស់គាត់ជាមួយ Bayern នៅឆ្នាំ២០១៧៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង