×

Mo Salah អំពាវនាវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌នៅតំបន់កាហ្សា

Mohamed Salah ខ្សែប្រយុទ្ធក្រុម Liverpool និងអេហ្ស៊ីប បានអំពាវនាវឱ្យបញ្ឈប់នូវការសម្លាប់រង្គាលនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងអនុញ្ញាតឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ចូលទៅក្នុងតំបន់កាហ្សា។

ជនស៊ីវិលប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះដ៏ធំមួយនៅមន្ទីរពេទ្យកាហ្គា កាលពីថ្ងៃអង្គារ ខណៈដែលការព្រួយបារម្ភ កើនឡើងនៅពេលដែលការផ្គត់ផ្គង់ទឹក និងអាហារអស់។ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចេញការអះអាងអំពីអំពើឃោរឃៅ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០០នាក់។

អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យអេហ្ស៊ីបផ្តល់ជំនួយមនុស្សធម៌ក្នុងបរិមាណមានកំណត់ ទៅកាន់តំបន់កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។

Salah បានពិពណ៌នាថា ការបរិច្ចាគគឺសំខាន់ តាមរយៈភ្នាក់ងាររបស់គាត់ដល់អង្គការមនុស្សធម៌ ដើម្បីគាំទ្រដល់ប្រជាជនស្ថិតនៅក្នុងតំបន់កាហ្សា។ នៅក្នុងវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅល្ងាចថ្ងៃពុធ Salah បានអំពាវនាវដល់ថ្នាក់ដឹកនាំទប់ស្កាត់ការសម្លាប់មនុស្សស្លូតត្រង់បន្ថែមទៀត។

Salah និង Liverpool នឹងមានការប្រកួតជាមួយ Everton នៅកីឡដ្ឋាន Anfield នៅថ្ងៃសៅរ៍ ទី២១ ខែតុលា វេលាម៉ោង ១៨:៣០ នាទី ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC នៅក្នុងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង