ក្លិប Newcastle United អាចនឹងពិចារណាទីផ្សារកីឡាករនៅអារ៉ាប៊ីសាអ៊ូឌីត នាខែមករាខាងមុខ ប្រសិនបើពួកគេត្រូវតែរកអ្នកជំនួស Sandro Tonali ដែលរងពិន័យពាក់ព័ន្ធនឹងល្បែងភ្នាល់។
ក្លិបសារិកាព្រៃ ទំនងជាព្យាយាមក្នុងការខ្ចីជើង ខ្សែបម្រើ Ruben Neves ដែលធ្លាប់ជាប្រធានក្រុមរបស់ក្លិប Wolverhampton Wanderers។
កីឡាករព័រទុយហ្គាល់ កំពុងប្រកបអាជីពនៅក្លិប Al-Hilal ហើយលទ្ធភាពនៃការខ្ចីជើងអាចនឹងធ្វើទៅបាន ដោយសារក្លិបទាំងពីរនេះ ស្ថិតនៅក្នុងការកាន់កាប់របស់ PIF ។
Kalvin Philips និង Scott McTominay ក៏ជាជម្រើសផ្សេងពីរទៀត ដែលស្ថិតនៅក្នុងបញ្ជីលោក Eddie Howe កំពុងពិចារណាផងដែរ៕