×

Aston Villa កំពុងបង្កភាពភ្ញាក់ផ្អើលនៅរដូវកាលនេះជាមួយទម្រង់ដ៏ល្អ

Aston Villa បានបន្តទម្រង់លេងដ៏ល្អរបស់ពួកគេ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Unai Emery ដោយយកឈ្នះក្រុម West Ham ដើម្បីឈរនៅលេខ ៥ នៅក្របខណ្ឌ Premier League ។

នៅថ្ងៃអង្គារស្អែកនេះ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំនៃការតែងតាំងលោក Emery ជាគ្រូបង្វឹក Aston Villa ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានផ្លាស់ប្តូរមុខមាត់ក្រុមមួយនេះ តាំងពីការចូលកាន់តំណែងជំនួសលោក Steven Gerrard ។

នៅវគ្គទី១ នៅកីឡដ្ឋាន Villa Park, Douglas Luiz បើកការស៊ុតបញ្ចូលទី ហើយខ្សែបម្រើប្រេស៊ីលរូបនេះ ក៏បានស៊ុតប៉េណាល់ទីសម្រេចនៅចុងតង់។ កីឡាករ Jarrod Bowen បានស៊ុតឱ្យ West Ham ១គ្រាប់មកវិញ ប៉ុន្តែខ្សែប្រយុទ្ធអង់គ្លេស Ollie Watkins បានបន្ថែមគ្រាប់ទី៣ និងគ្រាប់ទី ៨ របស់ខ្លួនក្នុងរដូវកាលសម្រាប់ Villa ។

Leon Bailey ដែលប្ដូរចូល បានបន្ថែមគ្រាប់បាល់នៅចុងម៉ោងដើម្បីធានាការទទួលជ័យជម្នះ ៤-១ និងជាការទទួលជ័យជម្នះក្នុងការប្រកួតលីគជាលើកទី១១ជាប់ៗគ្នានៅក្នុងដីរបស់ Villa ចាប់តាំងពីការឈ្នះ ១៣ដងជាប់គ្នាក្នុងឆ្នាំ១៩៨៣ ដែលជាឆ្នាំពួកគេឈ្នះពានរង្វាន់អឺរ៉ុប។

គួររំឭកថា នៅពេលលោក Emery ចូលកាន់តំណែង Villa ឈរនៅលេខរៀងទី១៦ ក្នុងក្របខណ្ឌ Premier League ដែលមាន១ពិន្ទុលើតំបន់កាត់ចោល។ ប៉ុន្តែគាត់បានដឹកនាំពួកគេទៅវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប កាលពីរដូវកាលមុន ហើយឥឡូវនេះពួកគេកំពុងស្ថិតនៅកៀកចំណាត់ថ្នាក់កំពូលទាំង៤សម្រាប់កៅអី Champions League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង