Son Heung-min និង James Maddison រកបានម្នាក់១គ្រាប់នៅក្នុងការប្រកួតដែលគ្រូបង្វឹក Ange Postecoglou បានបង្កើតប្រវត្តិសាស្ត្រ ខណៈ Tottenham Hotspur បានត្រលប់មកកំពូលតារាងវិញជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Fulham ។
គ្រូបង្វឹកថ្មីរបស់ Spurs លោក Postecoglou គឺជាគ្រូបង្វឹកដំបូងដែលរកបាន ២៣ ពិន្ទុក្នុងការដឹកនាំក្រុមបាន៩ប្រកួតដំបូងនៅក្របខណ្ឌ Premier League ដោយបានវ៉ាផ្ដាច់កំណត់ត្រារបស់លោក Mike Walker និង Guus Hiddink ដែលរកបាន ២២ពិន្ទុ។
គ្រាប់បាល់របស់ Son បានកើតឡើង នៅនាទីទី ៣៦ បន្ទាប់ពីឱកាសជាច្រើនត្រូវបានរារាំងដោយ Fulham ។ ក្នុងតង់ទី១ របស់ Fulham គឺជាលើកទី៧ ក្នុងចំណោម ៩ប្រកួតដែលពួកគេ ខកខានក្នុងការស៊ុតបញ្ចូលទីក្នុង ៤៥នាទីដំបូងនៅរដូវកាលនេះ។
Spurs បានបន្ថែមគ្រាប់ទីពីរ បន្ទាប់ពីការចាប់ផ្តើមវគ្គទី២ បាន៩នាទី។ Son បានបញ្ជូនឱ្យ Maddison ដើម្បីស៊ុតបញ្ចូលទី។ វាគឺជាគ្រាប់ដំបូង និង Assist ដំបូងរបស់ខ្សែបម្រើកណ្តាល ក្នុងឆ្នាំ២០២៣-២៤ ដែលបានរួមចំណែក ៥ គ្រាប់នៅក្នុងការប្រកួតក្រៅដី។
Spurs បានផ្លោះពីលើ Liverpool, Arsenal និង Manchester City ដើម្បីឡើងទៅឈរកំពូលតារាង មានគម្លាត ២ពិន្ទុ។ ពួកគេត្រូវធ្វើដំណើរទៅប៉ះ Crystal Palace ក្នុងការប្រកួតសប្ដាហ៍ទី១០ នៅថ្ងៃសៅរ៍ខាងមុខនេះ។
ការបរាជ័យជាលើកទីពីរក្នុងការប្រកួត៣ លើកធ្វើឱ្យ Fulham ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៣ មាន ១១ ពិន្ទុ៕