×

Man UTD ប្រកាសពីការទទួលបានចំណូលបំបែកកំណត់ត្រា

Manchester United បានរាយការណ៍ថា ក្លិបទទួលបានប្រាក់ចំណូលប្រមាណ ៦៤៨.៤លានផោន សម្រាប់រយៈពេលមួយឆ្នាំគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ចំនួននេះមានការកើនឡើង១១ភាគរយ ធៀបទៅនឹងឆ្នាំមុន ហើយបានបំបែកកំណត់ត្រាចាស់របស់ពួកគេកាលពីឆ្នាំ២០១៩។

ក្លិបបិសាចក្រហម ទទួលបានចំណូលបំបែកកំណត់ត្រា បើទោះបីជាពួកគេ លេងនៅក្នុងពានរង្វាន់ Europa League ក៏ដោយនារដូវកាលមុន។

ក្លិបបានព្យាករថា នៅរដូវកាល២០២៣-២៤ នេះ ប្រាក់ចំណូលដែលពួកគេទទួលបាន អាចនៅចន្លោះពី ៦៥០ទៅ៦៨០លានផោន។

រដូវកាល ២០២២-២៣ ក្រុមបុរសរបស់ Man Utd បញ្ចប់នៅ Premier League ក្នុងចំណាត់ថ្នាក់លេខ៣ និងគ្រងជើងឯក League Cup ហើយក្រុមនារី បានឈរលេខ២ក្នុងលីគ និងជាជើងឯករង FA Cup ។

ប្រកួតបន្ទាប់ Man Utd នឹងបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ Manchester City នៅសប្ដាហ៍ទី១០ នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង