សប្តាហ៍ទី១១នៃរដូវកាល ២០២៣-២៤ ក្របខណ្ឌ Premier League ចាប់ផ្តើមជាមួយការប្រកួតនៅកីឡដ្ឋាន Craven Cottage ដោយការជួបគ្នារវាង Fulham ជាមួយ Manchester United ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៧:២៥ នាទីយប់តទៅ។
ក្រុមរបស់លោក Erik ten Hag បានរងបរាជ័យក្នុងលទ្ធផល ៣-០ ជាប់ៗគ្នា ក្រោមស្នាដៃក្រុម Manchester City និង Newcastle United កាលពី២ប្រកួតចុងក្រោយរបស់ពួកគេ ខណៈក្រុម Fulham បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីគចំនួន ៥ ចុងក្រោយរបស់ពួកគេ នៅកីឡដ្ឋាន Craven Cottage ។
សម្រាប់ក្រុមម្ចាស់ផ្ទះ កីឡាករសំខាន់ៗមួយចំនួនបានអវត្តមាន ដោយសាររបួសក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយស្ថានភាពនេះទំនងជាមិនទាន់ប្រសើរឡើងឡើយ។ Issa Diop, Tosin Adarabioyo, Adama Traore និង Kenny Tete សុទ្ធតែអវត្តមានសម្រាប់ការប្រកួតចុងក្រោយនៅពានរង្វាន់ EFL Cup របស់ពួកគេ ដែលបានឈ្នះលើ Ipswich Town ។
Man Utd របស់អ្នកចាត់ការ Ten Hag មានកីឡាកររបួសថ្មីទៀតហើយ ពោលគឺខ្សែបម្រើការពារ Casemiro អំឡុងការបរាជ័យទល់នឹង Newcastle ។ ដូច្នេះគាត់នឹងមិនចូលលេងទល់នឹង Fulham បានទេ។ កីឡាករដែលនៅក្រៅទីលានប្រកួតរយៈពេលយូររួមមាន Luke Shaw, Amad Diallo, Jadon Sancho, Tyrell Malacia, Lisandro Martinez និងRaphael Varane ប៉ុន្តែ Aaron Wan-Bissaka បានត្រលប់មកវិញក្នុងវគ្គទីពីរទល់នឹង Newcastle ។
ជួបគ្នា៥ប្រកួតចុងក្រោយ នៅគ្រប់កម្មវិធីទាំងអស់ ក្រុមបិសាចក្រហម Man Utd មិនទាន់ស្គាល់ពាក្យថាចាញ់ Fulham នោះទេ ក្នុងនោះឈ្នះ៤ដង និង ស្មើ១ដង ។ ការប៉ះគ្នាចុងក្រោយ នៅក្របខណ្ឌ Premier League រដូវកាលមុន Man Utd បានឈ្នះ២-១ នៅកីឡដ្ឋាន Old Trafford ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Fulham ដែលអាចប្រើប្រាស់ទម្រង់ (4-2-3-1)៖
Leno; Castagne, Ream, Bassey, Robinson; Reed, Palhinha; Willian, Pereira, Iwobi; Muniz
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ (4-2-3-1)៖
Onana; Wan-Bissaka, Varane, Maguire, Reguilon; McTominay, Eriksen; Antony, Fernandes, Rashford; Hojlund
CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ Fulham 1-2 Man Utd ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១១ នៃក្របខណ្ឌ Premier League របស់ CBS ៖
Fulham Vs Man Utd ថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Man City Vs Bournemouth ថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Luton Town Vs Liverpool ថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕