×

Arsenal ស្នើឱ្យមានការដោះស្រាយជាបន្ទាន់ចំពោះស្ថាប័នអាជ្ញាកណ្ដាល

Arsenal បានអំពាវនាវឱ្យមានដំណោះស្រាយជាបន្ទាន់លើស្តង់ដារអាជ្ញាកណ្តាល ខណៈក្លិបនេះ បានគាំទ្រការលើកឡើងរបស់អ្នកចាត់ការ Mikel Arteta បន្ទាប់ពីការបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ Newcaslte United នៅក្របខណ្ឌ Premier League ។

លោក Arteta បាននិយាយថាការសម្រេចចិត្តអនុញ្ញាតឱ្យមានគ្រាប់បាល់របស់ Newcastle គឺជាភាពអាម៉ាសមួយ បន្ទាប់ពីការពិនិត្យបាល់ចេញពីកីឡាករ Anthony Gordon ដោយវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ថា បាល់ចេញឬមិនទាន់ចេញពីខ្សែបន្ទាត់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប បានឱ្យដឹងថា៖ “Arsenal គាំទ្រដោយអស់ពីចិត្តចំពោះមតិយោបល់ក្រោយការប្រកួតរបស់លោក Mikel Arteta បន្ទាប់ពីការកាត់ក្ដីដែលមិនអាចទទួលយកបានកាន់តែច្រើនពីសំណាក់អាជ្ញាកណ្តាល និងកំហុសរបស់ VAR នៅល្ងាចថ្ងៃសៅរ៍។
Premier League គឺជាលីគល្អបំផុតនៅលើពិភពលោកដែលមានកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រល្អបំផុត ដែលគ្រប់គ្នាសមនឹងទទួលបានប្រសើរជាងនេះ។”

Arsenal បន្តថា៖ “ស្ថាប័នអាជ្ញាកណ្ដាល PGMOL ត្រូវធ្វើការជាបន្ទាន់ដើម្បីដោះស្រាយស្តង់ដារនៃការគ្រប់គ្រង និងផ្តោតលើសកម្មភាពដែលផ្លាស់ប្ដូរទម្លាប់នៃការវិភាគថយក្រោយ ការព្យាយាមពន្យល់ និងការសុំទោស។”

“យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រធានអាជ្ញាកណ្តាល Howard Webb ហើយនឹងស្វាគមន៍ចំពោះការធ្វើការរួមគ្នាដើម្បីសម្រេចបាននូវស្តង់ដារអាជ្ញាកណ្តាលលំដាប់ពិភពលោកតាមការទាមទាររបស់លីគរបស់យើង។”

លទ្ធផលការប្រកួតនៅកីឡដ្ឋាន St James’ Park បានបញ្ចប់ដោយលទ្ធផល ១-០ សម្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ Newcastle ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង