Marcus Rashford បានអំពាវនាវឱ្យបញ្ឈប់ការនិយាយពីអនាគតរបស់គេនៅក្លិប Manchester United បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសរូបនេះ មិនមានឈ្មោះក្នុងការទទួលជ័យជម្នះលើ Fulham ដោយសារបញ្ហារបួស។
Rashford ត្រូវបានគ្រូបង្វឹក Erik ten Hag រិះគន់បន្ទាប់ពីគាត់បានចេញទៅអបអរខួបកំណើតរបស់គាត់ បន្ទាប់ពីចាញ់ Manchester City ៣-០ កាលពីជាងមួយសប្តាហ៍មុន។ ប៉ុន្តែ Ten Hag បានបញ្ជាក់ថាអវត្តមានរបស់ខ្សែប្រយុទ្ធកាលពីថ្ងៃសៅរ៍ គឺដោយសាររបួស។
Rashford បាននិយាយថា៖ “សូមបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់”។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហោះនៅលើ X ដែលគេស្គាល់ថាជា Twitter ក្នុងការឆ្លើយតបទៅនឹងគណនី The United Stand ដែលជា Channel របស់អ្នកគាំទ្រ Manchester United ។
United Stand បាននិយាយពីប្រធានបទរបស់ Rashford នៅក្នុងផតខាសថា៖ “អនាគតរបស់ Rashford ស្ថិតនៅក្នុងភាពមិនច្បាស់លាស់? យើងកំពុងផ្សាយបន្តផ្ទាល់!”
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស បានលេងជាកីឡាករបម្រុងក្នុងការចាញ់ក្រុម Newcastle ៣-០ ក្នុងការប្រកួត EFL Cup បីថ្ងៃបន្ទាប់ពីជួបជាមួយ Man City។
Rashford គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ Manchester United កាលពីរដូវកាលមុន ដោយរកបាន ៣០គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់។
United បានចាញ់ ៥ប្រកួតក្នុងចំណោម ១១ប្រកួតនៅក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ ប៉ុន្តែការទទួលជ័យជម្នះចុងក្រោយលើក្រុម Fulham បានធ្វើឱ្យពួកគេត្រលប់មកវិញពីការបរាជ័យជាបន្តបន្ទាប់នៅក្នុងលីគ និង EFL Cup ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕