×

អាជ្ញាកណ្ដាល Anthony Taylor នឹងដឹកនាំការប្រកួត Chelsea ទល់នឹង Man City ក្រោយទទួលការពិន័យ

លោក Anthony Taylor ត្រូវបានតែងតាំងជាអាជ្ញាកណ្តាលសម្រាប់ជំនួបដ៏ធំរវាង Chelsea ទល់នឹង Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១២ បន្ទាប់ពីអាជ្ញាកណ្ដាលរូបនេះ បានទទួលការពិន័យឱ្យដឹកនាំការប្រកួតក្នុងក្របខណ្ឌ Championship ។

លោក Taylor មិនបានដឹកនាំការប្រកួតលីគកំពូលអង់គ្លេស កាលពីចុងសប្តាហ៍កន្លងទៅទេ ហើយត្រូវបានឱ្យទទួលបន្ទុកការប្រកួតក្នុងក្របខណ្ឌ Championship ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ បន្ទាប់ពីគាត់បានផ្តល់ការពិន័យដ៏ចម្រូងចម្រាសដល់ Newcastle ក្នុងលទ្ធផលស្មើ ២-២ ជាមួយ Wolves ។

លោក Taylor បានពិន័យលើ Hwang Hee-chan ដែលគាត់បានសម្រេចថាកីឡាករកូរ៉េខាងត្បូងបានបង្កកំហុសលើ Fabian Schar ប៉ុន្តែការត្រួតពិនិត្យឡើងវិញនៃឧប្បត្តិហេតុ បង្ហាញថាវាគ្រាន់តែជាការប៉ះទង្គិចបន្តិចបន្តួចប៉ុណ្ណោះ។ លោក Jarred Gillett ដែលជាអ្នកគ្រប់គ្រងវីដេអូជំនួយការអាជ្ញាកណ្តាល មិនបានស្នើឱ្យលោក Taylor ពិនិត្យមើលឧប្បត្តិហេតុនៅលើអេក្រង់លើទីលានឡើងវិញទេ។ ក្រោយមកក្រុមប្រឹក្សាឯករាជ្យ PGMOL បានពិនិត្យលើការសម្រេចចិត្តនេះ ថា ការពិន័យប៉េណាល់ទីមិនគួរត្រូវបានផ្តល់ជូនទេ។

គ្រូបង្វឹក Wolves លោក Gary O’Neil បាននិយាយថា៖ “ខ្ញុំគិតថាវាជាការសម្រេចចិត្តដ៏អាក្រក់មួយនៅលើទីលាន ហើយខ្ញុំគិតថា វាគួរឱ្យភ្ញាក់ផ្អើលមិនគួរឱ្យជឿដែលវាមិនត្រូវបានគេជំទាស់” ។

កាលពីថ្ងៃសៅរ៍ លោក Taylor បានទទួលបន្ទុកក្នុងការប្រកួតរវាង Preston North End និង Coventry City នៅក្របខណ្ឌលីគទីពីររបស់អង់គ្លេស។ ក្នុងការប្រកួតនេះ លោក Taylor បានផ្ដល់បាល់ពិន័យ១១ម៉ែត្រក្នុងប្រអប់គ្រោះថ្នាក់របស់ Coventry ប៉ុន្តែការពិនិត្យឡើងវិញបង្ហាញថាជាការប៉ះទង្គិចបន្តិចបន្តួច។ ជាលទ្ធផល Preston យកឈ្នះ Conventry ៣-២ ។

Chelsea ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១០ ក្នុងក្របខណ្ឌ Premier League ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man City នៅកីឡដ្ឋាន Stamford Bridge នាថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់នៅកម្ពុជា ចាប់ពីម៉ោង ១១:២៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង