ការប្រកួតដំបូងនៅថ្ងៃសៅរ៍នេះ ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១២ គឺការជួបគ្នារវាង Wolves និង Tottenham Hotspur នៅកីឡដ្ឋាន Molineux ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់នៅក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង ៧:២៥ នាទីយប់តទៅ។
ក្រុមចចក Wolves បានឈ្នះ ៣ ប្រកួតក្នុងក្របខណ្ឌកំពូលក្នុងរដូវកាលនេះ។ ជ័យជម្នះដ៏គួរឱ្យកត់សម្គាល់បំផុតរបស់ពួកគេគឺការផ្ដួល Manchester City ប៉ុន្តែការប្រកួតចុងក្រោយរបស់ពួកគេបានចាញ់ ២-១ ដោយសារ Sheffield United ។
Spurs បានចាញ់ Chelsea ១-៤ កាលពីប្រកួតចុងក្រោយរបស់ពួកគេ ដោយបានបាត់បង់កីឡាករពីររូបដោយទទួលបានកាតក្រហម ខណៈដែលកីឡាករសំខាន់ៗមួយចំនួនបានរងរបួសយ៉ាងធ្ងន់ធ្ងរ។
Wolves មិនមែន Pedro Neto រហូតដល់ចុងខែនេះដោយសារបញ្ហារបួសសរសៃពួរ។ អវត្តមានរបស់ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ ធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុមចចកហាក់មិនមានភាពមុតស្រួច អំឡុងពេលបរាជ័យក្រោមថ្វីជើងរបស់ Sheffield United ។
សម្រាប់ Spurs ខ្សែការពារកណ្តាលជម្រើសដំបូង Cristian Romero ត្រូវបានបណ្តេញចេញ និងជាប់បម្រាមចំនួន ៣ ប្រកួត ហើយខ្សែការពារកណ្ដាល Micky van de Ven កំពុងរង់ចាំលទ្ធផលនៃការស្កេនរបួសសរសៃពួរ។ Destiny Udogie ទទួលបានកាតក្រហមផងដែរ ដែលធ្វើឱ្យ Pedro Porro ទំនងជាជម្រើស១១នាក់ដំបូងតែម្នាក់គត់ដែលនៅសល់ពីការប្រកួតមុន។ James Maddison ត្រូវបានដកចេញ ដោយសារបញ្ហាកជើង។
ជួបគ្នា ៥លើកចុងក្រោយ ក្រុមទាំងពីរមានឈ្នះមានចាញ់ ពោលគឺ Wolves ឈ្នះ ២ដង ហើយ Spurs ឈ្នះ២ដងដូចគ្នា។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Sa; Semedo, Kilman, Dawson, Gomes; Hwang, Lemina, Bellegarde, Ait-Nouri; Cunha; Kalajdzic
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Wolves ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Vicario; Porro, Dier, Davies, Emerson; Sarr, Bissouma; Kulusevski, Maddison, Johnson; Son
CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ Wolves ១-៣ Spurs ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕