×

ក្រុមឧទ្ទាម ELN ដោះលែង ឪពុក Luis Diaz វិញ

បន្ទាប់ពីត្រូវបានចាប់ជំរិតរយៈពេល ១២ថ្ងៃ លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ខ្សែប្រយុទ្ធ Liverpool ត្រូវបានក្រុមមឧទ្ទាមទ័ពព្រៃឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី ELN ដោយលែងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។

ចំពោះការចាប់ជំរិតលើឪពុក Diaz បានក្លាយជារឿងដែលរំខានដល់កិច្ចចរចាសន្តិភាព របស់រដ្ឋាភិបាលកូឡុំប៊ី ជាមួយនឹងក្រុមឧន្ទាម ELN ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ រដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧន្ទាម ELN ធ្លាប់បានចរចាបញ្ចប់ជម្លោះដែលកើតមានឡើងរយៈពេលជាង ៦០ឆ្នាំ ក្នុងប្រទេសកូឡុំប៊ី ហើយដែលជម្លោះដែលធ្លាប់បានកើតមានធ្វើឱ្យមនុស្សស្លាប់ជាង ៤៥០,០០០នាក់។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក Luis Manuel Diaz និងអ្នកស្រី Cilenis Marulanda ដែលជាឪពុកម្តាយរបស់កីឡាករ Diaz ខ្សែប្រយុទ្ធក្រុម Liverpool ត្រូវបានចាប់ខ្លួនអំឡុងពេលធ្វើដំណើរតាមរថយន្ត នៅក្នុងខេត្ត La Guagira ដែលជាទីកន្លែងដែលអ្នកទាំងពីររស់នៅ។ ពេលចាប់ខ្លួននោះ ម្តាយរបស់ Diaz បានរួចខ្លួនវិញ បន្ទាប់ពីក្រុមឧន្ទាម ELN បានរត់គេចខ្លួនពីសំណាក់មន្ត្រីប៉ូលិស។

មានសេរីភាពឡើងវិញ ឪពុកតារាបាល់ទាត់ក្រុម Liverpool បាននិយាយអរគុណដល់ប្រជាជនប្រទេសកូឡុំប៊ីដែលបានជួយប្រកាសស្វែងរក និងជួយបន់ស្រន់សុំសេចក្តីសុខដល់លោក រួមទាំងគ្រួសារ។
ទោះជាឪពុកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូឡុំប៊ីក្តី តែ Diaz មិនបានចាកចេញពីប្រទេសអង់គ្លេសឡើយ ដោយរូបគេត្រូវបំពេញភារកិច្ចជួយដល់ក្រុម Liverpool បើទោះជាត្រូវបានក្រុមអនុញ្ញាតឱ្យរូបគេសម្រាកក៏ដោយក្តី។ Diaz ពេលថ្មីនេះបានចូលលេងជម្រើស ១១នាក់ដំបូងឱ្យ Liverpool ក្នុងពានរង្វាន់ Europa League ដែលចាញ់ក្រោមថ្វីជើង Toulouse ៣-២។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង