Raheem Sterling អាចប្រឈមមុខនឹងការហាមប្រាម បន្ទាប់ពីរូបគេទំនងជាបានគប់វត្ថុមួយទៅក្នុងហ្វូងអ្នកគាំទ្ររបស់ក្រុម Tottenham Hotspur អំឡុងពេលក្រុម Chelsea ឈ្នះដោយលទ្ធផល ៤-១ ។
សមាគមបាល់ទាត់អង់គ្លេស (FA) កំពុងស៊ើបអង្កេតខ្សែវីដេអូដែលបានចេញផ្សាយនៅលើគណនី TikTok ផ្ទាល់របស់ Chelsea ដែលបង្ហាញពីវត្ថុមួយត្រូវបានគប់ចំជើងរបស់ Cole Palmer បន្ទាប់ពីរូបគេបានតាមស្មើឱ្យ Chelsea ដោយបាល់ប៉េណាល់ទី។ Sterling ហាក់ដូចជាអោនចុះដើម្បីរើស ហើយបានគប់វត្ថុនោះចូលទៅក្នុងហ្វូងមនុស្សវិញ។
ហេតុការណ៍នេះ មិនត្រូវបានមន្ត្រីជំនាញបានប្រទះឃើញនោះទេ ប៉ុន្តែពេលនេះកំពុងត្រូវបានពិនិត្យដើម្បីកំណត់ថាតើត្រូវចាត់វិធានការឬអត់។
គួររំឭកថា ខ្សែប្រយុទ្ធ Richarlison របស់ Tottenham ធ្លាប់ត្រូវបានហាមមិនឱ្យលេងមួយប្រកួតសម្រាប់ការគប់កាំជ្រួចចូលហ្វូងមនុស្សបន្ទាប់ពីស៊ុតបញ្ចូលទីឱ្យ Everton ទល់នឹង Chelsea ក្នុងខែឧសភា ឆ្នាំ២០២២។
Chelsea នឹងប៉ះជាមួយ Manchester City នៅក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យ ប៉ុន្តែការដាក់ទណ្ឌកម្មណាមួយ ទំនងជានឹងកើតមានបន្ទាប់ពីការសម្រាកអន្តរជាតិ។
ក្រុមតោខៀវនឹងធ្វើដំណើរទៅជួបក្រុម Newcastle នៅកីឡដ្ឋាន St James’ Park នៅថ្ងៃទី២៥ ខែវិច្ឆិកា មុនពេលជួបក្រុម Brighton និងប្រកួតក្រៅដីទល់នឹងក្រុម Manchester United ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕