ក្លិប Manchester City បានចេញផ្សាយរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន សម្រាប់រដូវកាល ២០២២–២០២៣ កន្លងទៅ ដោយបានមើលឃើញពីចំនួនបំបែកកំណត់ត្រាតែម្តង។
Man City បានបង្ហាញថាប្រាក់ចំណូលរបស់ខ្លួនទទួលបានសរុបចំនួន ៧១២,៨លានផោន ពោលគឺបានកើនឡើងដល់ ៩៩,៨ ភាគរយ ក្នុងរយ:ពេល ១២ ខែចុងក្រោយនេះ ដែលលើសពីប្រាក់ចំណូលបំបែកកំណត់ត្រាចំនួន ៦៥៨,៤លានផោន របស់ក្លិប Man Utd កាលពីខែមុន។
ទន្ទឹមនឹងនេះ Man City ក៏បានប្រកាសអំពីប្រាក់ចំណេញរបស់ខ្លួនចំនួន ៨០,៤លានផោន ផងដែរ ដែលបានកើនឡើងស្ទើតែទ្វេដងនៃចំនួនកំណត់ត្រាចាស់របស់ក្លិប កាលពីឆ្នាំមុន ដែលមានចំនួនសរុប ៤១,៧លានផោន។
ជុំវិញប្រាក់ចំណូលដ៏ច្រើនដែលក្លិបទទួលបាននេះ ក៏ដោយសារតែភាពជោគជ័យរបស់ក្លិប នៅក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលបានជួយក្រុមឈ្នះ Premier League ជាប់ៗគ្នាជាលើកទីបី ក៏ដូចជាពាន FA Cup និងពានរង្វាន់ Champions League ជាលើកដំបូងផងដែរ កាលពីរដូវកាលមុន៕