Real Madrid ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅគ្រូបង្វឹក Brighton លោក Roberto De Zerbi ដើម្បីក្លាយជាអ្នកចាត់ការបន្ទាប់របស់ពួកគេជំនួសលោក Carlo Ancelotti ។
ក្រុមអធិរាជស បានចាត់ទុកលោក De Zerbi ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Ancelotti ដែលត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅរដូវក្តៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាននៅអេស្ប៉ាញ Sport ការពិភាក្សាដំបូងបានកើតឡើង ហើយ Madrid ជឿជាក់ថាលោក De Zerbi ត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំហានបន្ទាប់ក្នុងអាជីពរបស់គាត់។
លោក De Zerbi ត្រូវបានកោតសរសើរចំពោះការបណ្ដុះបណ្ដាលកីឡាករក្មេងៗជាច្រើន ហើយត្រូវបានមើលឃើញថាសក្តិសមក្នុងការដឹកនាំ Real Madrid ដែលមានកីឡាករក្មេងល្អៗដូចជា Vinicius Jr., Rodrygo, Eduardo Camavinga, Aurelien Tchouaméni, Jude Bellingham និង Arda Guler។
នៅដើមរដូវកាលនេះ អ្នកចាត់ការ Manchester City លោក Pep Guardiola បានកោតសរសើរលោក De Zerbi ថាជាមនុស្សម្នាក់ដែលអាចស្នងតំណែងគាត់នៅកីឡដ្ឋាន Etihad ។
បេក្ខភាពជាច្រើនត្រូវបានទាក់ទងជាមួយ Real Madrid នាពេលថ្មីៗនេះ ក្នុងនោះក៏មានអ្នកចាត់ការទូទៅរបស់ Bayer Leverkusen លោក Xabi Alonso ផងដែរ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕