×

Harry Maguire ទទួលយកការសុំទោសពីសមាជិកសភាម្នាក់នៅប្រទេសហ្គាណា

Harry Maguire បានទទួលយកការសុំទោសពីសមាជិកសភាម្នាក់របស់ប្រទេសហ្គាណា ដែលបានសើចចំអកឱ្យខ្លួនកាលពីឆ្នាំមុន ស្របពេលដែលខ្សែការពារអង់គ្លេសរូបនេះ កំពុងធ្លាក់ទម្រង់លេង។

Maguire តែងតែប្រឈមមុខនឹងការរិះគន់ចំពោះទម្រង់លេងរបស់គាត់ ក្រោយការផ្ទេរថ្លៃបំផុតទៅ Manchester United វិញកាលពីឆ្នាំ២០១៩។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ មានការភ្ញាក់ផ្អើលនៅពេលឮឈ្មោះរបស់ខ្លួន ត្រូវបានយកទៅលេងសើចនៅក្នុងសភារបស់ប្រទេសហ្គាណា កាលពីឆ្នាំមុន។

នៅខែធ្នូ ឆ្នាំ២០២២ សមាជិកសភា លោក Isaac Adongo បាននិយាយថា អនុប្រធានសភាហ្គាណា លោក Mahamudu Bawumia គឺជា Maguire ដោយសារតែការគ្រប់គ្រងថវិកាជាតិរបស់គណបក្សរបស់ Bawumia ធ្វើឱ្យមានការខាតបង់។

ប៉ុន្តែកាលពីថ្ងៃអង្គារ លោក Adongo បានសុំទោសចំពោះការប្រមាថមើលងាយរបស់គាត់ចំពោះ Maguire ។ លោក Adongo បាននិយាយថា៖ “អ្នកចាំទេកាលពីឆ្នាំមុន ខ្ញុំបានហៅលោកបណ្ឌិត Mahamudu Bawumia ថាជា Harry Maguire។ ឥឡូវនេះខ្ញុំសូមអភ័យទោសចំពោះ Harry Maguire ។ ពេលនេះ Maguire បានកែប្រែ ហើយបានផ្លាសប្ដូរស្ថានភាពជាកីឡាករបាល់ទាត់។ Maguire ឥឡូវនេះកំពុងស៊ុតបញ្ចូលទីឱ្យ Manchester United ។ Harry Maguire ឥឡូវនេះគឺជាកីឡាករដ៏សំខាន់សម្រាប់ Manchester United”។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបាននិយាយនៅក្នុង Twitter ដើម្បីទទួលយកការសុំទោស ហើយបន្ថែមថា ពួកគាត់នឹងជួបគ្នានៅកីឡដ្ឋាន Old Trafford នាពេលឆាប់ៗនេះ។

Maguire បានត្រលប់ទៅជាជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការទូទៅ Erik ten Hag បន្ទាប់ពីបានបដិសេធការផ្ទេរទៅកាន់ West Ham United កំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយរបួសសរសៃពួររបស់ Lisandro Martinez បានធ្វើឱ្យគាត់ទទួលបានតួនាទីរបស់ខ្លួនត្រឡប់មកវិញ។ រូបគេរកបានមួយគ្រាប់នៅរដូវកាលនេះ ក្នុងជ័យជម្នះ ១-០ ទល់នឹង Copenhagen ក្នុងក្របខណ្ឌ Champions League ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង