×

FA ស៊ើបអង្កេតការផ្ទេររបស់ Jermain Defoe ពី Spurs ទៅ Portsmouth ក្នុងឆ្នាំ២០០៨

សមាគមបាល់ទាត់អង់គ្លេស (FA) បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតលើការបំពានច្បាប់ភ្នាក់ងារ នៅក្នុងការផ្ទេរដែលពាក់ព័ន្ធនឹង Tottenham, Portsmouth និងខ្សែប្រយុទ្ធ Jermain Defoe ក្នុងឆ្នាំ២០០៨។

សារព័ត៌មាន The Times បានចុះផ្សាយថា Defoe និងប្រធានក្លិប Spurs លោក Daniel Levy និងអ្នកគ្រប់គ្រងក្លិប Portsmouth នៅពេលនោះគឺលោក Harry Redknapp បានប្រើប្រាស់ភ្នាក់ងារដែលគ្មានអាជ្ញាបណ្ណ ក្នុងអំឡុងពេលពិភាក្សាសម្រាប់កិច្ចព្រមព្រៀងរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។

FA មិនចាត់វិធានការវិន័យទេបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ទោះបីជាក្រុមអ្នកគ្រប់គ្រង ចំនួន៣ បានរកឃើញនៅក្នុងខែមករា ឆ្នាំ២០១០ ថាកីឡាករ Mitchell Thomas ដែលជាអតីតកីឡាកររបស់ West Ham និង Tottenham ត្រូវបានចោទប្រកាន់ថា ជាតួអង្គសំខាន់ក្នុងការផ្ទេរនេះ ហើយគាត់មិនមានអាជ្ញាប័ណ្ណជាភ្នាក់ងារដោះដូរកីឡាករទេ។

FA បានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលព័ស្តុតាងពីការផ្ទេរ ហើយនឹងធ្វើការស៊ើបអង្កេតលើការរកឃើញរបស់ក្រុមប្រឹក្សាភិបាល និងកង្វះសកម្មភាពដែលបានធ្វើឡើងនៅពេលនោះ។

Portsmouth បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ “”ការចុះហត្ថលេខាលើកីឡាករ Jermain Defoe ក្នុងឆ្នាំ២០០៨ បានកើតឡើងក្រោមកម្មសិទ្ធិពីមុន ហើយអ្នកដែលពាក់ព័ន្ធនឹងការផ្ទេរពី Tottenham Hotspur លែងនៅក្លិបទៀតហើយ ដោយបានចាកចេញជាច្រើនឆ្នាំមកហើយ។
ក្រុមប្រឹក្សាភិបាល និងម្ចាស់កម្មសិទ្ធិបច្ចុប្បន្នបានទិញក្លិបនៅឆ្នាំ២០១៧ ពី Pompey Supporters’ Trust និងប្រធានក្លិបដែលបានទិញក្លិបជាផ្លូវការនៅឆ្នាំ២០១៣។
ដូច្នេះហើយ ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិថ្មីមិនបានដឹងអំពីការចរចាណាមួយដែលនាំឱ្យក្លិបបាល់ទាត់ Portsmouth ចុះឈ្មោះ Jermain Defoe ក្នុងឆ្នាំ២០០៨ទេ។”

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង