×

ព្យាករណ៍EPL៖ Man City ប្រកួតទល់នឹង Liverpool ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ CNC នាយប់ថ្ងៃសៅរ៍សប្ដាហ៍នេះ

ការប្រកួតប្រជែងដ៏អស្ចារ្យក្នុងក្របខណ្ឌ Premier League ត្រូវបានបន្តនៅចុងសប្តាហ៍នេះ ខណៈ Liverpool នឹងធ្វើដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះ Manchester City នៅសប្ដាហ៍ទី១៣ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ៧:២៥នាទីយប់តទៅ សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

នេះគឺជាការជួបគ្នាដ៏ស្វិតស្វាញរវាងក្រុមរបស់លោក Pep Guardiola ទល់នឹងលោក Jurgen Klopp ។ Man City ដែលឈរនៅលេខ១ និង Liverpool លេខ២ មានគម្លាតពីគ្នាតែមួយពិន្ទុប៉ុណ្ណោះនៅលើកំពូលតារាង Premier League ។

ក្រុមរបស់លោក Klopp មានឱកាសឡើងឈរនៅលើកំពូលតារាងលីគកំពូលអង់គ្លេស ប្រសិនបើអាចដណ្ដើមបាន៣ពិន្ទុពីក្រុមរបស់លោក Pep នាថ្ងៃសៅរ៍នេះ។

សម្រាប់ក្រុមម្ចាស់ផ្ទះ វត្តមានរបស់ខ្សែប្រយុទ្ធ Erling Haaland សម្រាប់ការប្រកួតទល់នឹង Liverpool គឺអាចទៅរួច។ របួសជើងអាចធ្វើឱ្យអ្នកចាំទី Ederson អវត្តមាននៅចុងសប្តាហ៍នេះ ខណៈដែល Nathan Ake និង Matheus Nunes ទំនងជាអវត្តមាន។ Kevin De Bruyne, John Stones, Mateo Kovacic និង Sergio Gomez ស្ថិតក្នុងបញ្ជីរបួសដែលមិនអាចចូលលេងបាន។

Liverpool មានកីឡាករ Ryan Gravenberch, Curtis Jones, Ibrahima Konate និង Joe Gomez បានជាសះស្បើយក្រោយការសម្រាកអន្តរជាតិ។ Andy Robertson នៅតែអវត្តមានក្នុងរយៈពេលយូរ។ Thiago Alcantara និង Stefan Bajcetic អាចមិនមានវត្តមាននៅលើទីលានប្រកួតរហូតដល់ដាច់ឆ្នាំ២០២៣។

ក្នុងកម្មវិធីប្រកួតទាំងអស់ នៅ២ប្រកួតចុងក្រោយ City បានយកឈ្នះ Liverpool ទាំងពីរលើក ប៉ុន្តែ ៣ប្រកួតមុននេះក្រុមហង្សក្រហមទទួលបានជ័យជម្នះទាំង៣លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ City ដែលអាចប្រើប្រាស់ទម្រង់ ៤-១-៤-១ ៖

Ortega; Walker, Akanji, Dias, Gvardiol; Rodri, Foden, Bernardo, Grealish, Doku; Haaland

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson; Alexander-Arnold, Konate, Van Dijk, Gomez; Mac Allister, Gravenberch, Szoboszlai; Salah, Gakpo, Diaz

CBS Sports ទស្សន៍ទាយថា លទ្ធផលរវាងក្រុមទាំងពីរគឺ៖ City ២-២ Liverpool ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Liverpool ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Newcastle Vs Chelsea ថ្ងៃសៅរ៍ ទី២៥ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ CTN
Everton Vs Man Utd ថ្ងៃអាទិត្យ ទី២៦ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង