×

គ្រូ Man Utd ជឿជាក់លើកូនក្រុមទទួលជ័យជម្នះលើ Galatasaray យប់នេះ

គ្រូបង្វឹកក្រុម Manchester United លោក Erik ten Hag មានទំនុកចិត្តថា កូនក្រុមរបស់គាត់អាចយកឈ្នះ Galatasaray ក្នុងការប្រកួតក្របខណ្ឌ Champions League ពូល A ក្នុងកីឡដ្ឋាន Rams Global Stadium ប្រទេសតួកគី នៅយប់នេះ។

ក្រុមបិសាចក្រហម នឹងមិនអាចឈានទៅវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League បានទេ ប្រសិនបើពួកគេចាញ់ក្រុមម្ចាស់ផ្ទះនៅរាត្រីនេះ ដោយកំពុងឈរនៅលេខ៤ មាន ៣ពិន្ទុក្នុង ៤ប្រកួត។ Bayern Munich បានធានាកៅអីវគ្គបន្ត ក្រោយឈ្នះ ៤ប្រកួត មាន ១២ពិន្ទុ តាមពីក្រោយដោយ Copenhagen និង Galatasaray ដែលមាន ៤ពិន្ទុស្ទួន។

លោក Ten Hag បាននិយាយថា “យើងដឹងថាយើងអាចធ្វើបាន ហើយយើងមានទំនុកចិត្ត” ហើយថាការប្រកួតនៅក្រៅដីនេះ មិនប៉ះពាល់ដល់អារម្មណ៍របស់ក្រុមនោះទេ។

Man Utd បានចាញ់ក្រុម Galatasaray ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Old Trafford កាលពីជើងទីមួយ។ ក្នុងការប្រកួតរវាងក្រុមទាំងពីរកាលពីឆ្នាំ១៩៩៣នៅតួកគី Manchester United បានធ្លាក់ចេញពី Champions League បន្ទាប់ពីប្រកួតស្មើគ្នា ០-០ នៅជើងទីពីរ។ ដោយជើងទីមួយ ក្រុមទាំងពីរបានស្មើគ្នា ៣-៣ នៅ Old Trafford ។

ក្នុងការប្រកួត ក្រុមអ្នកគាំទ្រខាងម្ចាស់ផ្ទះ បានបំភិតបំភ័យដល់ក្រុម Man Utd នៅពេលមកដល់អាកាសយានដ្ឋាន ជាមួយនឹងអ្នកគាំទ្រម្នាក់កាន់បដា “ស្វាគមន៍មកកាន់នរក (Welcome to Hell)”។

United មានកីឡាករក្រុមជាច្រើននាក់បានរងរបួស ខណៈ Marcus Rashford ជាប់បម្រាមមួយប្រកួត បន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងការចាញ់នៅ Copenhagen ដោយលទ្ធផល ៤-៣ កាលពីដើមខែនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង