×

Everton ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់ Premier League សម្រាប់ការកាត់១០ពិន្ទុ

Everton នឹងដាក់បណ្តឹងឧទ្ធរណ៍ជាផ្លូវការទៅកាន់គណៈកម្មការឯករាជ្យដែលបានកាត់ ១០ពិន្ទុ នៅមុនថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីក្រុមស្ករគ្រាប់ Everton បានទទួលទណ្ឌកម្មកីឡាដែលមិនពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ Premier League ក្រោយត្រូវបានរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុ។

ក្លិប Everton បានទទួលស្គាល់ការបំពាននេះ ប៉ុន្តែបានអះអាងថា ការពិន័យរបស់ Premier League ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានឡើយ។ បណ្តឹងឧទ្ធរណ៍របស់ Everton នឹងត្រូវលើកមកពិភាក្សានិងសម្រេច នៅមុនដំណាច់រដូវកាលនេះ។

Everton បានចាត់ទុកការពិន័យនេះថា គឺជារឿងដ៏អយុត្តិធម៌ ហើយបណ្តឹងឧទ្ធរណ៍នឹងធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាតុលាការកីឡា ដែលនឹងពិនិត្យមើលលើសេចក្តីសម្រេចរបស់គណៈកម្មាការវាយតម្លៃ។

ការកាត់ពិន្ទុបានធ្វើឱ្យ Everton ធ្លាក់ពីចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាង Premier League មកលេខ ១៩ ក្នុងតំបន់កាត់ចោល ហើយឥឡូវនេះមានគម្លាត ៥ពិន្ទុពីតំបន់សុវត្ថិភាព។

ក្រោយការពិន័យ Everton បានបន្តប្រកួតចាញ់ Manchester United ដោយលទ្ធផល ០-៣ កាលពីសប្ដាហ៍ទី១៣ នៅក្របខណ្ឌ Premier League ។ ការប្រកួតបន្ទាប់ ពួកគេត្រូវជួបក្រុម Nottingham Forest នាថ្ងៃអាទិត្យ ទី៣ ខែធ្នូ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៤ នៃក្របខណ្ឌ Premier League របស់ CBS ៖
Arsenal Vs Wolves ថ្ងៃសៅរ៍ ទី២ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Brightonថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Man City Vs Spurs ថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង