អតីតអ្នកចាំទីរបស់ក្លិប Manchester United, David De Gea ត្រូវបានរាយការណ៍ថា មិនប្រញាប់ប្រញាល់ក្នុងការសម្រេចចិត្តថាក្លិបមួយណាក្លិបបន្ទាប់របស់គាត់ឡើយ ទោះបីជាមានជម្រើសជាច្រើនក៏ដោយ។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ មិនទាន់មានក្លិបលេងនៅឡើយទេ ចាប់តាំងពីកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Old Trafford បានផុតសុពលភាព កាលពីខែមិថុនាកន្លងទៅ។
អ្នកចាត់ការទូទៅរបស់ Man Utd លោក Erik ten Hag បានសម្រេចចិត្តយក Andre Onana មកជំនួស De Gea ប៉ុន្តែអ្នកចាំទីថ្មីរបស់ក្រុមបិសាចក្រហមបង្ហាញទម្រង់ពុំទាន់បានល្អ ដូចអ្វីដែលត្រូវបានរំពឹងទុកនោះទេ។
ទោះបីជាមានសំណើជាច្រើននៅលើតុក៏ដោយ ក៏ De Gea ហាក់ដូចជាកំពុងរង់ចាំឱកាសត្រឹមត្រូវ។ សេចក្ដីរាយការណ៍ បានបញ្ជាក់ថា De Gea ត្រូវបានក្លិបនៅក្របខណ្ឌអារ៉ាប៊ីសាអូឌីត ក្របខណ្ឌ MLS និងក្របខណ្ឌ La Liga ។
ក្លិបមកពីអារ៉ាប៊ីសាអូឌីត ទំនងជានឹងផ្តល់កិច្ចព្រមព្រៀងដ៏ធំសំបើមឱ្យ De Gea ប៉ុន្តែអ្នកចាំទីសញ្ជាតិអេស្ប៉ាញ បានបដិសេធការផ្ទេរទៅទៅកាន់ក្របខណ្ឌ Saudi Pro League ៕