×

Bruno Fernandes ស្នើ Man UTD លេងមានភាពឈ្លាសវៃនៅ UEFA Champions League

ខ្សែបម្រើ Bruno Fernandes បានធ្វើការស្នើទៅកាន់ក្រុម Man UTD របស់ខ្លួន លេងមានភាពឈ្លាសវៃនៅ UEFA Champions League។

បន្ទាប់ការស្មើ ៣-៣ ទល់ Galatasaray ដែលនាំអោយឱកាសរបស់ Man UTD ពិបាកទាំងបន្តនៅ Champions League និងកៅអីនៅ Europa Leauge ក៏ប្រហែលត្រូវបាត់បង់ដែរ។

លទ្ធផលនេះ បានធ្វើអោយ Bruno Fernandes និយាយចំៗ ថា ក្រុមធ្វើអត់បានល្អមែន ហើយលេងគ្មានភាពឈ្លាសវៃទាល់តែសោះ។

Bruno Fernandes បានលើកឡើងថា “លទ្ធផលនេះ អាក្រក់ខ្លាំងណាស់ និយាយដោយស្មោះត្រង់។ អ្វីដែលយើងបានធ្វើនៅ Champions League អត់គ្រប់គ្រាន់ទេ យើងត្រូវតែគ្រប់គ្រងការប្រកួតឲ្យល្អជាងនេះ វាមិនមែនជាលើកដំបូងទេ យើងត្រូវយល់ច្បាស់អំពីប្រកួតអស់នេះ នៅវគ្គនេះ យើងត្រូវឈ្លាសវៃ និងធ្វើអោយបានល្អប្រសើរឡើង គ្រប់គ្នាជាអ្នកទទួលខុសត្រូវលើកំហុសដែលកើតមាន។”

ការរបូត ១១ គ្រាប់ក្រៅដី រកបាន ៩ គ្រាប់មកវិញ និងយកបានតែ ១ ពិន្ទុនៅ Champions League រដូវកាលនេះ នាំអោយ Man UTD ឈរនៅចំណាត់ថ្នាក់ក្រោមគេក្នុងពូល។

ផ្លូវមួយគត់ដែល Man UTD អាចបង្កើតអភិនិហាឆ្លងផុតទៅកាន់វគ្គចែកពូល លុះត្រាតែគូ Copenhagen និង Galatasaray ស្មើគ្នាជាចាំបាច់ ដូចគ្នាសម្រាប់បិសាចក្រហម ត្រូវតែយកឈ្នះ Bayern Munich នៅ Old Trafford នាពាក់កណ្តាលខែធ្នូខាងមុខ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៤ នៃក្របខណ្ឌ Premier League របស់ CBS ៖
Arsenal Vs Wolves ថ្ងៃសៅរ៍ ទី២ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Brightonថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Man City Vs Spurs ថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង