Man City បានប្រកាសដាក់លក់សំបុត្រទំនេរចំនួន ៨ សម្រាប់អ្នកគាំទ្រ នាឱកាសប្រកួតពានរង្វាន់ FIFA Club World Cup ខែធ្នូខាងមុខ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមមេឃខៀវ បានមកលេង Club World Cup ជាលើកដំបូងក្នុងនាមជាម្ចាស់ជើងឯកអឺរ៉ុប ក្រោយឈ្នះ ១-០ ទៅលើ Inter Milan នាវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលចាស់។
Man City នឹងត្រូវប៉ះរវាង Club Leon ឬ Urawa Red Diamonds នៅទីក្រុង Jeddah កំឡុងពាក់កណ្តាលខែធ្នូ ហើយបើអាចឆ្លងផុត ពួកគេនឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្របន្តបន្ទាប់ក្រោយនោះប៉ុន្មានថ្ងៃទៀត។
ហេតុផលនេះ ក្លិបក៏បង្កើតកម្មវិធីលក់កញ្ចប់ទស្សនាពិសេសតម្លៃ ១៦ ៧០៤ ផោន សម្រាប់អ្នកគាំទ្រតែ ៨ រូបប៉ុណ្ណោះ។ កញ្ចប់នោះ គិតចាប់ពីថ្ងៃទី ១៨ ដល់ ២៣ ខែធ្នូ រួមបញ្ចូលទាំងជើងហោះហើរ Business class ការស្នាក់នៅសណ្ឋាគារផ្កាយ ៥ អាហារនៅអាហារដ្ឋានថ្លៃ និងបទពិសោធន៍ជិះសត្វអូដ្ឋពេលរសៀលជាដើម។ វាក៏រួមបញ្ចូលទាំងតម្លៃសំបុត្រនៅតំបន់កៅអីពិសេស សម្រាប់ការទស្សនាប្រកួតខាងលើផងដែរ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់ចំនួន៧ នឹងចូលរួមពាន Club World Cup រួមមាន Fluminense មកពីប្រេស៊ីល, Man City មកពីអង់គ្លេស, Uraw Red Diamonds មកពីជប៉ុន, Al Ahly មកពីអេហ្សីប, Leon មកពីម៊ិកស៊ីកូ, Auckland City មកពីអូស្រ្តាលី និង Al-Ittihad របសើអារ៉ាប៊ីសាអូឌីត។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៤ នៃក្របខណ្ឌ Premier League របស់ CBS ៖
Arsenal Vs Wolves ថ្ងៃសៅរ៍ ទី២ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Brightonថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Man City Vs Spurs ថ្ងៃអាទិត្យ ទី៣ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕