×

Everton ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ ១០ពិន្ទុ នៅ Premier League

ក្លិប Everton បានប្រកាសថា ក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ ១០ពិន្ទុចេញពីក្លិបពួកគេ ដោយក្របខណ្ឌ Premier League។

ក្លិបស្ថិតនាតំបន់ Merseyside ត្រូវបានកាត់ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពទាក់ទងនឹងការខាតបង់។

បើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Everton ឱ្យដឹងថា៖ “ក្លិបបាល់ទាត់ Everton បានដាក់សំណើរទៅប្រធានក្រុមប្រឹក្សាចៅក្រមនៃក្របខណ្ឌ Premier League របស់ខ្លួនចំពោះការសម្រេចចិត្តដោយគណៈកម្មាធិការ Premier League ក្នុងការកាត់ចេញ ១០ពិន្ទុលើក្លិប។ ក្រុមប្រឹក្សាសាលាឧទ្ធរណ៍នឹងត្រូវចាត់តាំងដើម្បីស្វែងយល់ពីរឿងនេះ។”

បើតាមការអះអាងពី Premier League ក្លិប Everton បានសារភាពថាពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពក្នុងអំឡុងពេលសវនាការ។ ការដាក់ទណ្ឌកម្មលើក្លិប Everton គឺជាប្រភេទដ៏ទណ្ឌកម្មដ៏ធំបំផុតរបស់ Premier League ចាប់តាំងពីការបង្កើតដំបូងមក។

ការកាត់ពិន្ទុ បានរុញច្រានក្រុម Everton បច្ចុប្បន្ន ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៨ នៅតំបន់កាត់ចោល នៃតារាង Premier League ដោយមានតែ៧ពិន្ទុប៉ុណ្ណោះ។ ចំពោះការកាត់ពិន្ទុ ក្លិប Everton បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង និងបានចោទប្រកាន់ថាជារឿងអយុត្តិធម៌។

ជុំវិញរឿងនេះដែរ អ្នកគាំទ្រក្រុម Everton រាប់រយនាក់បានធ្វើកូដកម្មប្រឆាំងតវ៉ាការកាត់ពិន្ទុ នៅក្រៅកីឡដ្ឋាន Goodison Park ដោយមានលើកផ្ទាំងបដាស្តីបន្ទោសទៅកាន់ក្របខណ្ឌ Premier League ថាបានពុករលួយថែមទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង