×

ព្យាករណ៍EPL៖ គូពិសេស Man Utd ប៉ះ Chelsea ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ MyTV យប់នេះ

ការប្រកួតក្របខណ្ឌ Premier League ដ៏ជក់ចិត្តរវាងក្រុម Manchester United ជាមួយ Chelsea នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៣:១០ នាទីរំលងអធ្រាត្រយប់នេះ សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា។

Chelsea បានបង្ហាញសញ្ញាល្អឡើងវិញសម្រាប់ទម្រង់របស់ពួកគេក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។ ទន្ទឹមនោះ Manchester United កំពុងធ្លាក់ទម្រង់នៅប៉ុន្មានប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Erik ten Hag ។

ក្រុមបិសាចក្រហម បានរងបរាជ័យនៅ Newcastle United ដោយលទ្ធផល ១-០ កាលពីប្រកួតមុន។ ទោះជាយ៉ាងណា ពួកគេមាន ៥ ពិន្ទុលើក្រុមតោខៀវ Chelsea ដែលបានយកឈ្នះក្រុម Brighton ៣-២ កាលពីសប្ដាហ៍ទី១៤។

ក្រុមរបស់លោក Ten Hag មានកីឡាករដែលពុំទាន់អាចចូលលេងបានដូចជា Jonny Evans, Casemiro, Christian Eriksen, Lisandro Martinez, និង Tyrell Malacia ខណៈ Mason Mount នឹងមិនមានវត្តមានទល់នឹងអតីតក្លិបរបស់ខ្លួនទេ។

កាតក្រហមរបស់ Conor Gallagher នៅថ្ងៃអាទិត្យមានន័យថារូបគេនឹងត្រូវបានព្យួរសម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford របស់ Chelsea ។ លោក Pochettino អាចនឹងដាក់ Reece James ក្នុងជម្រើស១១នាក់ដំបូងរបស់គាត់។ Romeo Lavia និង Christopher Nkunku ទំនងជាអាចបង្ហាញខ្លួននៅក្នុងការប្រកួតបន្ទាប់ទល់នឹង Everton ។ ក្រុមភ្ញៀវនឹងអវត្តមាន Carney Chukwuemeka, Trevoh Chalobah, Ben Chilwell និង Wesley Fofana ដោយសារតែរបួស។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ក្រុមទាំងពីរ ទទួលបានលទ្ធផលស្មើគ្នា ៤ដង និងប្រកួតចុងក្រោយបំផុត Man Utd យកឈ្នះ Chelsea នៅក្នុងដី ដោយលទ្ធផល ៤-១ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Onana; Wan-Bissaka, Maguire, Shaw, Reguilon; Amrabat, Mainoo; Antony, Fernandes, Garnacho; Hojlund

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Sanchez; James, Silva, Badiashile, Colwill; Caicedo, Fernandez; Sterling, Palmer, Mudryk; Jackson

CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Manchester United ០-១ Chelsea ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង