លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការជំរុញឱ្យមានការពិភាក្សាលើការបន្តកុងត្រាថ្មីបន្ថែមទៀត សម្រាប់ Joel Matip ។
ជាការពិតណាស់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ នៅក្នុងតំបន់ការពាររបស់ Liverpool ដោយមានតែកីឡាករ Ibrahima Konate ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាអ្នកបន្ថែមថ្មី នៅក្នុងទីផ្សារដោះដូរកន្លងមក។
បើទោះបីជាមានជម្រើសតិច ប៉ុន្តែអនាគតរបស់ Matip ហាក់មានភាពសង្ស័យក្នុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ ប៉ុន្តែ កីឡាករសញ្ជាតិកាមេរូន បានបន្តនៅ Anfield និងក្លាយជាជម្រើសសំខាន់មួយសម្រាប់ក្រុមលោក Jurgen Klopp ផងដែរ។
ហើយឥឡូវនេះ មានការរាយការណ៍ឱ្យដឹងថា លោក Klopp កំពុងស្នើសុំឱ្យថ្នាក់លើ បើកការពិភាក្សាដើម្បីបន្តកុងត្រាថ្មីបន្ថែមទៀតជូនដល់ Matip ។
ទន្ទឹមនេះ ខណៈរបាយការណ៍មិនបានរៀបរាប់អំពីរយៈពេលជាក់លាក់នៃកិច្ចសន្យាដែលត្រូវបន្តថ្មី ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានរយ:ពេលដល់ឆ្នាំ ២០២៥៕