Everton អាចគេចផុតតំបន់ត្រូវកាត់ចោលពីក្រមខណ្ឌ Premier League បន្ទាប់ពីលត់ក្រុមឡើងជើង Newcastle United ក្នុងលទ្ធផល ៣-០ ។
ត្រឹមរយៈ ២០ ថ្ងៃបន្ទាប់ពីធ្លាក់ចូលទៅតំបន់គ្រោះថ្នាក់ ពេលនេះ Everton បានងើបរួចវិញ ដោយផ្តល់ភាពអាម៉ាសឱ្យ Newcastle។ Dwight McNeil, Abdoulaye Doucoure និង Beto បានជួយឱ្យ Everton រកបាន៣ពិន្ទុដ៏សំខាន់នៅជំនួបលីគសប្តាហ៍ទី១៥ ។
១៥ប្រកួតដើមរដូវកាល២០២៣-២៤ នេះ Everton ធ្វើបានល្អហើយដោយឈ្នះ៦ ស្មើ២ និងចាញ់៧លើក។ ប៉ុន្តែដោយសារក្លិបនេះ រងពិន័យដក១០ពិន្ទុ ជុំវិញបទចោទរំលោភលើច្បាប់ស្តីពីផលចំណេញ និងនិរន្តរភាពរបស់លីគ ទើបត្រូវធ្លាក់ពីលេខ១៤ ទៅបាតតារាង។
យ៉ាងណាក៏ដោយ នៅពេលនេះ Everton បានឡើងទៅលេខ១៧ ក្នុងតារាងលីគកំពូលអង់គ្លេសវិញ ដោយមាន១០ពិន្ទុ នាំមុខ Luton Town ដែលនៅលេខ១៨ ចំនួន១ពិន្ទុ៕