×

ខ្សែប្រយុទ្ធ Nicolas Jackson រួចផុតពីការដាក់ពិន័យរបស់ FA ក្រោយប៉ះទង្គិ ចជាមួយកីឡាករ Everton

ខ្សែប្រយុទ្ធ Nicolas Jackson របស់ក្រុម Chelsea បានរួចផុតពីការដាក់ពិន័យរបស់សមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីការប្រឈមមុខគ្នាក្រោយការប្រកួតជាមួយកីឡាកររបស់ Everton កាលពីថ្ងៃអាទិត្យ។

កូនក្រុមរបស់លោក Mauricio Pochettino បានទទួលបរាជ័យនៅកីឡដ្ឋាន Goodison Park ខណៈក្រុមរបស់លោក Sean Dyche បានបន្តទម្រង់លេងដ៏ល្អរបស់ពួកគេជាមួយនឹងជ័យជម្នះ ២-០ ។ លទ្ធផលនេះបានធ្វើឱ្យក្រុមតោខៀវស្ថិតក្នុងចំណាត់ថ្នាក់ទី១២ ក្នុងតារាងក្របខណ្ឌ Premier League ។

វានៅតែមិនទាន់ច្បាស់ទេថា តើអ្វីដែលបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នា ប៉ុន្តែបន្ទាប់ពីកញ្ចែបញ្ចប់ការប្រកួត ខ្សែប្រយុទ្ធ Chelsea បានបង្ហាញកាយវិការច្របាច់ករបស់ Nathan Patterson របស់ក្រុម Everton ហើយលោក Pochettino និងបុគ្គលិកបានចូលទៅឃាត់។

យោងតាមកាសែត Daily Mail ឱ្យដឹងថា សមាគមបាល់ទាត់អង់គ្លេស បានពិនិត្យមើលឧប្បត្តិហេតុនេះ ហើយបានសន្និដ្ឋានថា មិនចាំបាច់មានវិធានការអ្វីទៀតទេ។

កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះ បានទទួលកាតលឿងចំនួន ៧កាតរួចមកហើយនៅរដូវកាលនេះ ហើយបានជាប់ពិន័យមួយប្រកួតសម្រាប់កាតលឿងចំនួន ៥ ដងក្នុងការប្រកួត Premier League ៦ប្រកួតដំបូង។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង