អតីតខ្សែការពារក្រុម Manchester United កីឡាករ Eric Bailly ត្រូវបានដកចេញពីក្រុមដំបូងរបស់ Besiktas ក្រោយបានចូលរួមជាមួយក្លិបយក្សតួកគីកាលពីខែកញ្ញាកន្លងទៅ។
កីឡាករសញ្ជាតិកូតឌីវ័ររូបនេះ បានចំណាយពេលរដូវកាលមុន ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Marseille មុនពេលគាត់ចូលរួមជាមួយ Besiktas ។ ទោះជាយ៉ាងណា ក្លិបតួកគីបានប្រកាសកាលពីថ្ងៃចន្ទថា Bailly គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៥ នាក់ដែលត្រូវបានដកចេញពីក្រុម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេះផ្សាយដោយក្លិបបានឱ្យដឹងថា៖ “ព័ត៌មានពីក្លិបរបស់យើង កីឡាករ ៥ នាក់មកពីក្រុមឈុត A របស់យើងត្រូវបានដកចេញពីក្រុម។
អ្នកសម្របសម្រួលទូទៅក្រុមបាល់ទាត់របស់យើង Samet Aybaba គាត់បានប្រកាសថា Vincent Aboubakar, Valentin Rosier, Eric Bailly, Rachid Ghezzal និង Jean Onana ត្រូវបានដកចេញពីក្រុមដោយសារតែការធ្វើមិនបានល្អ និងមិនសក្តិសមនៅក្នុងក្រុមឡើយ។”
Bailly វ័យ ២៩ ឆ្នាំបានមកដល់ Man Utd ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣០ លានផោនពីក្រុម Villarreal ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងឆ្នាំ២០១៦ ប៉ុន្តែមិនជោគជ័យនៅកីឡដ្ឋាន Old Trafford ទេ។ រូបគេបានបង្ហាញខ្លួន ១១៣ ប្រកួតឱ្យក្រុមបិសាចក្រហម និងបានបង្ហាញខ្លួនចុងក្រោយនៅរដូវកាល ២០២១-២២។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕