×

គ្រូ Man Utd ថាក្រុមលេងបានល្អនិងមិនសោកស្ដាយទោះធ្លាក់ចេញពី UEFA Champions League

លោក Erik ten Hag បាននិយាយថា គាត់មិនមានការសោកស្តាយទេ បន្ទាប់ពី Manchester United បានធ្លាក់ពីក្របខណ្ឌ UEFA Champions League កាលពីយប់មិញ។

ការបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Bayern Munich នៅកីឡដ្ឋាន Old Trafford បានធ្វើឱ្យក្រុម Man Utd ស្ថិតចំណាត់ថ្នាក់លេខ៤នៅក្នុងពូលរបស់ពួកគេ ហើយមាន ៤ពិន្ទុដែលជាពិន្ទុទាបបំផុតមិនធ្លាប់មាននៅក្នុងវគ្គសន្សំពិន្ទុ Champions League ។ លទ្ធផលនេះ មានន័យថា ក្រុមបិសាចក្រហម ក៏មិនទទួលបានឱកាសលេងនៅក្នុងពានរង្វាន់ UEFA Europa League ផងដែរ។

ការស៊ុតបញ្ចូលទីនៅនាទីទី៧០ របស់ Kingsley Coman បានធ្វើឱ្យ Man Utd បានទទួលបរាជ័យជាលើកទី១២ ក្នុងចំណោម ២៤ ប្រកួតសម្រាប់ក្រុមរបស់លោក Ten Hag នៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលនេះ។

អ្នកចាត់ការសញ្ជាតិហូឡង់ បាននិយាយថា៖ “មិនមានការសោកស្តាយទេ។ យើងមិនបានបង្កើតវាទេ ប៉ុន្តែយើងត្រូវទទួលយកវា។ យើងត្រូវរៀនពីវា។
ពេលខ្លះយើងលេងបានល្អនៅ Champions League។ យើងត្រូវតែអនុវត្តវានៅក្របខណ្ឌ Premier League។ យើងចង់ត្រលប់មកលេង Champions League វិញ។”

United មានឱកាសស៊ុតចំគោលដៅតែ១លើកប៉ុណ្ណោះក្នុងការប្រកួតយប់មិញ។ ពួកគេបានរបូតគ្រាប់បាល់ ១៥គ្រាប់ក្នុងវគ្គចែកពូល ដែលជាកំណត់ត្រាអាក្រក់បំផុតសម្រាប់ក្លិបអង់គ្លេសនៅក្នុងប្រវត្តិសាស្ត្រ Champions League ។

ក្រុមរបស់លោក Ten Hag នឹងបាត់បង់ខ្សែការពារចំនួន ២រូប ពោលគឺ Harry Maguire និង Luke Shaw ដោយសារមានរបួស។ ខ្សែការពារអង់គ្លេសទាំងពីរនាក់បានរងរបួសក្នុងវគ្គទីមួយ ហើយទំនងជាអវត្តមានក្នុងជំនួបជាមួយក្រុម Liverpool នៅកីឡដ្ឋាន Anfield ។ ចំណែកប្រធានក្រុម Bruno Fernandes នឹងត្រូវព្យួរផងដែរ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង