×

ក្លិបធំៗនៅអេស្ប៉ាញ ប្រជែងគ្នាផ្ទេរយកខ្សែប្រយុទ្ធ Mason Greenwood ក្រោយធ្វើបានល្អនៅ Getafe

ក្លិបធំៗនៅលីគបាល់ទាត់កំពូលប្រទេសអេស្ប៉ាញ កំពុងធ្វើការប្រជែងគ្នា ដើម្បីផ្ទេរខ្សែប្រយុទ្ធ Mason Greenwood ដែលកំពុងលេងខ្ចីជើងឱ្យក្លិប Getafe ដោយផ្ទេរពី Man UTD។

កីឡាករវ័យ ២២ឆ្នាំ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗនៅក្របខណ្ឌ La Liga ដែលរួមទាំង Barcelona និង Atletico Madrid បន្ទាប់ពីការធ្វើបានល្អជាបន្តបន្ទាប់របស់រូបគេនាកីឡដ្ឋាន Coliseum កន្លងមក។

ក្លិបទាំងនោះ បានបញ្ជូនក្រុមការងារឱ្យធ្វើការតាមដានកីឡាករទៅមើលការប្រកួតរបស់ Greenwood ផងដែរ។ ចំណែកឯក្លិប Getafe វិញក៏មានបំណងចុះហត្ថលេខាជាអចិន្ដ្រៃយ៍ ជាមួយកីឡាករអង់គ្លេស នាដំណាច់រដូវកាលនេះ។

Mason Greenwood បានចាកចេញពី Man UTD មកចូលរួមជាមួយ Getafe ក្នុងនាមជាកីឡាករខ្ចីជើង នៅថ្ងៃបិទបញ្ចប់ការទិញដូរកីឡាកររដូវក្តៅកន្លងទៅ។ រូបគេបានបង្ហាញសមត្ថភាពយ៉ាងល្អនៅអេស្ប៉ាញ ដោយរកគ្រាប់បាល់៤គ្រាប់ និង ចែកបាល់សម្រេចទី ៣លើក ពីការបង្ហាញខ្លួន១៣ប្រកួត គ្រប់ពានរង្វាន់ទាំងអស់។

Greenwood ធ្លាប់ជាកីឡាករលេចធ្លោមួយរូបដែរ នៅ Man UTD ប៉ុន្តែរូបគេបានជួបប្រទះបញ្ហានៅក្នុងអាជីពក្រោយមានរឿងអាស្រូវប្រើអំពើហិង្សា បង្ខិតបង្ខំ រំលោភបំពានទៅលើអតីតមិត្តស្រី។ រូបគេបានបដិសេធកំហុសឆ្គង ប៉ុន្តែក៏នៅតែត្រូវបាន Man UTD ព្យួរឈ្មោះ។

ក្រោយការស៊ើបអង្កេត បង្ហាញភាពស្អាតសំ្អរួចមក Mason Greenwood ក៏ត្រូវបានអនុញ្ញាតឱ្យវិលមកកាន់ទីលាន ប៉ុន្តែជាចុងក្រោយរូបគេបានផ្លាស់មកកាន់ ក្លិប Getafe មកទល់ពេលនេះ។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង