×

PSG ចាប់អារម្មណ៍នាំយក Casemiro ទៅចូលរួមក្រុម

យោងតាមរបាយការណ៍ពី The Sun បានឱ្យដឹងថា PARIS SAINT-GERMAIN បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើការពារ Casemiro របស់ Manchester United ដើម្បីនាំយកទៅចូលរួមក្រុមនាខែមករាខាងមុខនេះ។

ក្លិប Al-Hilal នៅក្របខណ្ឌរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវមានការចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិប្រេស៊ីលផងដែរ ហើយត្រូវបានរាយការណ៍ថាហ៊ានផ្តល់កិច្ចសន្យាដែលមានតម្លៃជាង ១៥ លានផោន។ របាយការណ៍បន្ថែមថា ក្លិបអ៊ីតាលីដែលមិនបញ្ចេញឈ្មោះ កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ៣១ ឆ្នាំរូបនេះផងដែរ។

កាសែត The Guardian រាយការណ៍ថា Casemiro មានសរីភាពក្នុងការចាកចេញពីកីឡដ្ឋាន Old Trafford ក្នុងខែមករា ដើម្បីឱ្យក្លិបយកប្រាក់ទិញកីឡាករថ្មីសម្រាប់ពង្រឹងក្រុមរបស់អ្នកចាត់ការ Erik ten Hag ។

Casemiro បានទម្រង់លេងធ្លាក់ចុះក្នុងរដូវកាលទីពីររបស់គាត់ ចាប់តាំងពីការផ្ទេរពីក្លិប Real Madrid ក្នុងតម្លៃ ៧០លានផោនក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា Casemiro នៅសល់កុងត្រាជាងពីរឆ្នាំទៀតជាមួយ Man Utd ។

Casemiro បានរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១២ ដងនៅរដូវកាលនេះ។ ប៉ុន្តែបញ្ហារបួស ធ្វើឱ្យគាត់ត្រូវអវត្តមានតាំងពីខែតុលា ហើយអាចនឹងត្រលប់មកកាន់ទីលានប្រកួតវិញនៅក្រោយថ្ងៃបុណ្យណូអែល។

ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១៧ នៃក្របខណ្ឌ Premier League របស់ CBS ៖
Man City Vs Crystal Palace ថ្ងៃសៅរ៍ ទី១៦ ធ្នូ ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Arsenal Vs Brightonថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង៨:៥៥នាទីយប់ នៅ MyTV
Liverpool Vs Man Utd ថ្ងៃអាទិត្យ ទី១៧ ធ្នូ ម៉ោង១១:២៥នាទីយប់ នៅ CTN ៕



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង