×

គ្រូ Chelsea ថា ក្រុមខ្លួនត្រូវការពេលវេលាបន្ថែមដើម្បីភាពជោគជ័យ

គ្រូបង្វឹក Chelsea លោក Mauricio Pochettino បាននិយាយថា ក្រុមរបស់ខ្លួនត្រូវការពេលវេលាបន្ថែមបន្តិចបន្តួចទៀតប៉ុណ្ណោះ ដើម្បីសម្រេចភាពជោគជ័យ។

ជាការពិត Chelsea ទើបតែទទួលបានបានពិន្ទុបន្ថែម ៣ ពិន្ទុទៀត ដើម្បីរំកិលមកកាន់ចំណាត់ថ្នាក់ទី ១០ នៅ Premier League បន្ទាប់ពីការយកឈ្នះ ២-០ ទៅលើ Sheffield United កាលពីចុងសប្តាហ៍កន្លងទៅ។

ដ្បិតបើលទ្ធផលនេះ មិនទាន់សមប្រកប តែលោក Mauricio Pochettino អះអាងថា គ្រប់យ៉ាងកំពុងដំណើរការយ៉ាងត្រឹមត្រូវ ហើយក្រុមការពេលវេលាបន្តិចប៉ុណ្ណោះ។

យ៉ាងហោចណាស់ក៏ចំណាត់ថ្នាក់ Top 4 ដែរ ដែលជាតំណែងអ្នកគាំទ្រចង់ឱ្យ Chelsea សម្រេចបាន តែដំណើរនេះនៅវែងឆ្ងាយ។

ជុំវិញបញ្ហានេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទី បានរៀបរាប់ថា៖ “ខ្ញុំគិតថានេះជាផែនការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ យើងដឹងមុនហើយថាវានឹងពិបាក ការប្រកួតប្រជែងនេះធំ តែយើងជឿជាក់ថាអាចជោគជ័យ។”

លោក Pochettino បន្តថា៖ “គ្រប់យ៉ាងវាគ្រាន់តែត្រូវការពេលប៉ុណ្ណោះ ពេលខ្លះគឺទាមទារការអត់ធ្មត់ ហើយជឿជាក់លើអ្វីដែលយើងកំពុងធ្វើ គ្រាន់ពេលខ្លះយើងមិនអាចទទួលលទ្ធផលដូចដែលចង់បាន សម្រាប់ខ្ញុំ ពេលវេលាមិនមែនជាបញ្ហាទេ ត្រង់យើងនឹងជោគជ័យយ៉ាងពិតប្រាកដ។”

ក្រុម Chelsea សល់ឱកាសលេងពានរង្វាន់ ៣ ក្នុងរដូវកាលនេះ ដូចជាពានរង្វាន់ Premier League បន្តស្ថិតក្នុងដំណើរប្រជែង ខណៈពានរង្វាន់ EFL Cup ឡើងមកដល់វគ្គ ៨ ក្រុមចុងក្រោយត្រូវប៉ះ Newcastle United នាពាក់កណ្តាលសប្តាហ៍ក្រោយ ហើយនៅពានរង្វាន់ FA Cup នឹងបន្តដំណើរនៅដើមឆ្នាំក្រោយ ដែលពួកគេឡើងដល់ជុំទី ៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង