កីឡាករ Christian Eriksen របស់ក្រុម Manchester United ដែលបានជួបបញ្ហាគាំងបេះដូងនៅលើទីលាន ពេលលេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកក្នុងព្រឹត្តិការណ៍ Euro 2020 បានផ្ញើសារគាំទ្រដល់ប្រធានក្រុម Luton Town កីឡាករ Tom Lockyer ដែលបានគាំងបេះដូងអំឡុងពេលការប្រកួតជាមួយ Bournemouth នៅក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍។
ការប្រកួតនេះ ត្រូវបានផ្អាកនៅនាទីទី៦៥ នៅក្នុងលទ្ធផល ១-១ បន្ទាប់ពី Lockyer បានដួលនៅលើទីលានដោយគ្មានកីឡាករផ្សេងទៀតនៅក្បែរគាត់។
ខ្សែបម្រើ Eriksen បានឱ្យដឹងថា៖ “ជាដំបូងខ្ញុំសង្ឃឹមថាគាត់មិនអីទេ។
ខ្ញុំបានអាន និងបានឃើញនូវអ្វីដែលបានកើតឡើង ហើយខ្ញុំសង្ឃឹមថា គាត់មិនអីទេ ចំណាយពេលរបស់គាត់ មានសុខភាពល្អ ហើយគ្រួសាររបស់គាត់នៅទីនោះ ដើម្បីគាំទ្រគាត់។
ខ្សែបម្រើរបស់ក្រុមបិសាចក្រហមបន្តថា៖ “ដំបូន្មានរបស់ខ្ញុំចំពោះគាត់គឺធ្វើការសម្រេចចិត្តដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន។ ស្តាប់គ្រូពេទ្យ ហើយប្រសិនបើ [ពួកគេ] ប្រាប់អ្នកឱ្យធ្វើអ្វីមួយ អ្នកត្រូវតែធ្វើតាម។
គ្មានអ្វីដែលអាចរារាំងអ្នកបានទេ ប៉ុន្តែនៅទីបញ្ចប់ វាអាស្រ័យទៅលើអារម្មណ៍របស់គាត់ និងការណែនាំរបស់គ្រូពេទ្យ។ គាត់ត្រូវតែធ្វើការសម្រេចចិត្តជាមួយគ្រួសាររបស់គាត់សម្រាប់រឿងបន្ទាប់ ប៉ុន្តែគាត់គួរតែចំណាយពេលរបស់គាត់ ហើយផ្តោតលើ ខ្លួនឯង។”
គួររំឭកថា ខ្សែការពារកណ្តាលសញ្ជាតិវែលស៍រូបនេះ ក៏បានដួលក្នុងវគ្គជម្រុះរបស់ Luton កាលពីខែឧសភា ហើយក្រោយមកបានទទួលការវះកាត់ដើម្បីព្យាបាលជំងឺបេះដូង មុនពេលគាត់ត្រូវបានអនុញ្ញាតឱ្យបន្តអាជីពលេងរបស់គាត់៕