×

ព្យាករណ៍EPL៖ ការប្រកួត Burnley vs Liverpool ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ MyTV យប់នេះ

បន្ទាប់ពីសម្រាកពីរបីថ្ងៃដើម្បីអបអរបុណ្យណូអែល ក្រុមហង្សក្រហម Liverpool នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Burnley នៅកីឡដ្ឋាន Turf Moor សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១៩ ដែលស្ថានីយទូរទស្សន៍ MyTV នឹងផ្សាយបន្តផ្ទាល់សម្រាប់ទស្សនិកជននៅកម្ពុជា ចាប់ពីម៉ោង ១២:២៥ នាទីរំលងអធ្រាត្រ យប់នេះតទៅ។

ក្រុមហង្សក្រហម Liverpool បានប្រកួតស្មើ ១-១ ជាមួយក្រុម Arsenal នៅកីឡដ្ឋាន Anfield កាលពីល្ងាចថ្ងៃសៅរ៍ ដោយ Mohamed Salah រកបានមួយពិន្ទុសម្រាប់ក្រុមរបស់លោក Jurgen Klopp បន្ទាប់ពីការនាំមុខរបស់ Arsenal ពី Gabriel ។

Burnley ចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីទទួលជ័យជម្នះ ២-០ លើ Fulham ដែលជាការទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់។

Burnley មិនមានការព្រួយបារម្ភអំពីរបួសថ្មីទេ ដោយលោក Vincent Kompany ជាអ្នកចាត់ការ អាចពិចារណាលើការលេងទម្រង់ដដែល ដែលបានឈ្នះនៅកីឡដ្ឋាន Craven Cottage របស់ Fulham ។ ទោះជាយ៉ាងណា Luca Koleosho ត្រូវអវត្តមានដោយសាររបួសជង្គង់ ហើយ Johann Berg Gudmundsson, Jack Cork និង Aaron Ramsey ស្ថិតក្នុងការស្ដារកាយសម្បទាឡើងវិញ។

លោក Klopp បានបញ្ជាក់ថា Kostas Tsimikas បានបាក់ឆ្អឹងដងកាំបិត បន្ទាប់ពីរត់បុកជាមួយគាត់ ចំណែក Luis Diaz ស្ថិតក្នុងការសង្ស័យបន្ទាប់ពីគាត់បានប៉ះទង្គិចជង្គង់ជាមួយ Bukayo Saka ។ Joel Matip និង Andrew Robertson អវត្តមានរយៈពេលវែង ហើយ Diogo Jota, Alexis Mac Allister, Thiago និង Stefan Bajcetic ជិតត្រលប់មកកាន់ទីលានវិញ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Liverpool ឈ្នះ ២ លើក Burnley ឈ្នះ១លើក និងស្មើគ្នា១លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Trafford; Da Silva, O’Shea, Beyer, Taylor; Bruun Larsen, Berge, Brownhill, Odobert, Rodriguez, Amdouni

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson; Alexander-Arnold, Quansah, Van Dijk, Gomez; Szoboszlai, Endo, Gravenberch; Salah, Gakpo, Nunez

CBS Sports ទស្សន៍ទាយថាលទ្ធផលរបស់ក្រុមទាំងពីរគឺ៖ Burnley ០-២ Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង