
Everton ដែលកំពុងឡើងជើងនឹងស្វាគមន៍ក្រុមម្ចាស់ជើងឯក Club World Cup ឆ្នាំ២០២៣, Manchester City ក្នុងការប្រកួត Premier League សប្ដាហ៍ទី១៩ នៅកីឡដ្ឋាន Goodison Park ដែលស្ថានីយទូរទស្សន៍ MyTV នឹងធ្វើការផ្សាយបន្តផ្ទាល់ផ្ដាច់មុខសម្រាប់ទស្សនិកជននៅកម្ពុជា ចាប់ពីម៉ោង ៣:១០ នាទីរំលងអធ្រាត្រ យប់នេះតទៅ។
កូនក្រុមរបស់លោក Sean Dyche មិនមានសំណាងក្នុងការចាញ់ Tottenham Hotspur កាលពីថ្ងៃសៅរ៍ ដោយលទ្ធផល ២-១ នៅភាគខាងជើងទីក្រុងឡុងដ៍។ ចំណែក City បានត្រឡប់មកពីជ័យជម្នះនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយយកឈ្នះក្រុម Urawa Reds និង Fluminense ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ Club World Cup និងជាក្រុមអង់គ្លេសទីមួយ ដែលឈ្នះពានរង្វាន់ចំនួន ៥ ក្នុងឆ្នាំ២០២៣។
Everton គ្មានខ្សែបម្រើសំខាន់ Abdoulaye Doucoure ដោយសារតែរបួសសរសៃពួរ ហើយវត្តមានរបស់ Idrissa Gueye ស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ។ Seamus Coleman, Ashley Young និង Dele Alli នឹងមិនអាចចូលលេងបានឡើយ។
គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola មិនបានបញ្ជាក់ពីស្ថានភាពរបស់ Erling Haaland ទេ។ ចំណែក Kevin De Bruyne បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ ប៉ុន្តែការចូលលេងយប់នេះជារឿងឆាប់រហ័សពេក។ Jeremy Doku ក៏ជាការព្រួយបារម្ភផងដែរ ដោយខកខានការប្រកួត Premier League ៣លើកចុងក្រោយរបស់ Man City។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Pickford; Patterson, Tarkowski, Branthwaite, Mykolenko; Gueye, Onana; Harrison, Garner, McNeil; Calvert-Lewin
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ederson; Walker, Dias, Gvardiol, Ake; Stones, Kovacic, Bernardo; Foden, Alvarez, Grealish
ជួបគ្នា ៥ប្រកួតចុងក្រោយ Man City បានយកឈ្នះ Everton ៤ លើក (ក្នុងដី២ និងក្រៅដី២) និងស្មើគ្នា១លើក។
CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរ គឺ៖ Everton ០-២ Man City ៕