×

Man UTD ចង់ឱ្យកីឡាកររបស់ខ្លួន២រូប បន្តកុងត្រាថ្មី

មានការរាយការណ៍ថា ក្លិប Manchester United ចង់ឱ្យកីឡាកររបស់ខ្លួនពីររូប បន្តកុងត្រាថ្មីបន្ថែមទៀតនៅទឹកដី Old Trafford ។

ជាក់ស្តែង កីឡាករទាំង២រូបនោះគឺ Victor Lindelof និង Aaron Wan-Bissaka។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Lindelof ជាមួយ Manchester United នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះ ស្របពេលក្លិបមានជម្រើស បន្តកិច្ចព្រមព្រៀងនេះរយៈពេល ១២ខែទៀត។

ទន្ទឹមនឹងនោះ Wan-Bissaka ក៏មានកិច្ចព្រមព្រៀងនៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ផងដែរ ខណៈគេក៏ដូច Lindelof ផងដែរ ដោយក្លិបមានជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំបន្ថែមទៀត។

ហើយថ្មីៗនេះ មានការអះអាងថា Manchester United ចាត់ទុក Lindelof ជាផ្នែកដ៏សំខាន់នៃគម្រោងរបស់ក្លិបក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ដូច្នេះការពិភាក្សាលើការបន្តកុងត្រាថ្មី អាចនឹងធ្វើឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះដែរ Manchester United ក៏ចង់ឱ្យ Wan-Bissaka បន្តកុងត្រាថ្មីរយៈពេលបន្ថែមទៀតផងដែរ ដោយគ្រូបង្វឹកលោក Erik ten Hag គិតថាគេនឹងបន្តជាផ្នែកដ៏សំខាន់មិនអាចខ្វះបានមួយសម្រាប់ក្រុមរបស់លោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង