×

Hugo Lloris ចង់ចរចាផ្ទេរទៅក្លិបនៅអាមេរិក

អ្នកចាំទី Hugo Lloris របស់ Tottenham Hotspur កំពុងមានការចរចាដើម្បីផ្ទេរទៅកាន់ក្លិប LAFC នៅក្របខណ្ឌ Major League Soccer ដោយមិនមានតម្លៃផ្ទេរ។

កីឡាករបារាំង វ័យ៣៧ឆ្នាំ ខិតកៀកក្នុងការចាកចេញពី Tottenham Hotspur អំឡុងទីផ្សាររដូវក្ដៅ ហើយបានពិភាក្សាជាមួយ Lazio នៅក្របខណ្ឌ Serie A ប៉ុន្ដែការផ្ទេរមិនអាចសម្រេចទៅបាន។

Lloris បានបង្ហាញខ្លួន៤៤៧ប្រកួតសម្រាប់ Tottenham Hotspur តាំងពីផ្ទេរពីក្លិប Lyon នាឆ្នាំ២០១២ ហើយគេត្រូវបានតែងតាំងជាប្រធានក្រុម Tottenham Hotspur នាឆ្នាំ២០១៥ មុនពេលត្រូវបានដកឱ្យ Heung-Min Son ក្នុងខែសីហា។

សម្រាប់ បច្ចុប្បន្ននេះវិញ Hugo Lloris ជាជម្រើសទី៣ ពីក្រោយអ្នកចាំទី Guglielmo Vicario និង Fraser Forster ហើយគេមិនបានបង្ហាញខ្លួនក្នុងការប្រកួតនោះទេ តាំងពីបរាជ័យ ក្រោមថ្វីជើង Newcastle ដោយលទ្ធផល ៦-១ កាលពីខែមេសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង