×

Atletico Madrid ត្រៀមដាក់សំណើនាំយក ខ្សែប្រយុទ្ធ Mason Greenwood

សារព័ត៌មាន Marca បានរាយការណ៍ឱ្យដឹងថា ក្លិប Atletico Madrid កំពុងដាក់សំណើចង់ចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Mason Greenwood មកចូលរួមជាមួយខ្លួន បន្ទាប់ឃើញការបង្ហាញទម្រង់លេងដ៏ល្អរបស់គេជាមួយ Getafe ។

ជាការពិត Greenwood បានចាកចេញពីក្លិបអាណាព្យាបាល Man UTD មកលេងឱ្យ Getafe ក្នុងលក្ខខណ្ឌខ្ចីជើង មួយរដូវកាល គឺក្នុងរដូវកាល ២០២៣-២៤។

កីឡាករ វ័យ ២២ ឆ្នាំ រីករាយនឹងការត្រលប់មកទីលានជាថ្មី ក្រោយទទួលបានការផ្តល់ឱកាសពីក្លិបនៅឯក្របខណ្ឌ La Liga ។

ទោះបីជាខកខានចូលទីលាន ១៨ ខែ ដោយសាររឿងអាស្រូវប្រើអំពើហិង្សា និង រំលោភបំពានលើអតីតមិត្តស្រី តែការត្រឡប់មកវិញនេះ កីឡាករអង់គ្លេសនៅតែអាចធ្វើបានល្អ ដោយអាចរកបាន ៥ គ្រាប់ និងចែកបាល់សម្រេចទី ៤ ហើយជាមួយ Getafe ។

ទម្រង់លេងល្អរបស់ Mason Greenwood បានធ្វើឱ្យក្លិបជាច្រើនចាប់អារម្មណ៍ចង់បានដូចជា Barcelona, Valencia និង Real Sociedad ហើយឥឡូវនេះ ក្លិបថ្មីមួយទៀតក៏ចង់បានរូបគេដែរ នោះគឺ Atletico Madrid ។

Atletico Madrid ដែលដឹកនាំដោយគ្រូបង្វឹកលោក Diego Simeone ហាក់ពេញចិត្តគុណភាព Mason Greenwood ជាខ្លាំង តែរង់ចាំការចរចាដាក់តម្លៃស្នើបន្តទៀត។

តម្លៃផ្តល់ឱ្យចុងក្រោយចេញពីក្លិប អ្នកមានបុណ្យ Barcelona គឺ ៤០ លានផោន ដូច្នេះ Atletico Madrid ក៏ត្រូវចំណាយ ច្រើនជាងនេះទើបអាចមានសង្ឃឹមក្នុងការអន្ទងយក Mason Greenwood ទៅចូលរួមជាមួយខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង