×

Man UTD ឱ្យ Frankfurt ខ្ចីជើងខ្សែបម្រើ Donny Van De Beek រហូតចប់រដូវកាល

ក្លិប Man UTD បានអនុញ្ញាតឱ្យខ្សែបម្រើ Donny Van de Beek ទៅចូលរួមជាមួយក្លិប Eintracht Frankfurt នៅក្របខណ្ឌ Bundesliga ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ២០២៣-២៤។

កីឡាករសញ្ជាតិហូឡង់ វ័យ ២៦ឆ្នាំ បានចូលរួមជាមួយ Man UTD តាំងពីឆ្នាំ ២០២០ ដោយផ្ទេរមកពី Ajax Amsterdam ប៉ុន្តែរូបគេ មិនសូវបានបង្ហាញខ្លួនញឹកញាប់ជាមួយក្លិបឡើយ។

ចាប់តាំងពីវិលត្រឡប់ពីការខ្ចីជើងមកពីក្លិប Everton តាំងពីឆ្នាំ ២០២២ មកដល់ពេលនេះ Van de Beek ទើបតែបង្ហាញខ្លួនបាន ២ប្រកួតប៉ុណ្ណោះ ឱ្យក្រុមបិសាចក្រហម។

បន្ទាប់ពីខកខានជាងពាក់កណ្តាលរដូវកាលក្នុងឆ្នាំ ២០២៣ ជាមួយបញ្ហារបួសសរសៃពួរជង្គង់ Donny Van de Beek បានបានបង្ហាញខ្លួនតែមួយលើកគត់ជាមួយក្រុម ដោយស្ថិតក្នុងការប្រកួតក្របខណ្ឌ Premier League ក្នុងនាមជាកីឡាករស្ថិតនៅកៅអីបម្រុង។

ចំពោះការផ្ទេរទៅកាន់ក្លិបនៅប្រទេសអាល្លឺម៉ង់ ក្លិប Man UTD បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនដូច្នេះថា “Van de Beek នឹងត្រូវជំរុញសម្រាប់ការស្វែងរកពេលវេលាលេងបន្ថែមនៅក្នុងប្រទេសអាល្លឺម៉ង់។”

Eintracht Frankfurt បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ នៅក្នុងក្របខណ្ឌ Bundesliga ដែលត្រូវលេងនៅក្នុងពានរង្វាន់អឺរ៉ុប UEFA Europa Conference League វគ្គ Play-off ដោយត្រូវប្រកួតជាមួយនឹង ក្រុម Union Saint-Gilloise មកពីប្រទេសបែលហ្ស៊ិក នៅក្នុងខែកុម្ភៈខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង