×

គ្រូ Man Utd ជួបជាមួយម្ចាស់ភាគហ៊ុនថ្មី Sir Jim Ratcliffe ជាច្រើនម៉ោង

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ Manchester United និយាយថាគាត់បានចូលរួមក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនថ្មី Ineos របស់លោក Sir Jim Ratcliffe ។

អ្នកចាត់ការ Ten Hag បានជួបជាមួយលោក Sir Jim Ratcliffe នៅទីលានហ្វឹកហាត់របស់ United កាលពីថ្ងៃអង្គារ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ចាប់តាំងពីកិច្ចព្រមព្រៀងទិញ 25% ត្រូវបានប្រកាសនៅថ្ងៃបុណ្យណូអែល លោក Ten Hag បាននិយាយថា គាត់បានចំណាយពេលជាច្រើនម៉ោងជាមួយ Ratcliffe និង Ineos អ្នកតំណាងរបស់ Ineos ។

កិច្ចព្រមព្រៀងទិញភាគហ៊ុននេះ នឹងត្រូវផ្តល់សច្ចាប័នដោយ Premier League ក្នុងរយៈពេលពី ៦ ទៅ ៨ សប្តាហ៍ខាងមុខ។

Ten Hag បាននិយាយថា៖ “វាមានភាពវិជ្ជមានខ្លាំងណាស់។ យើងមានកិច្ចប្រជុំមួយ ដែលប្រព្រឹត្តទៅអស់រយៈពេលជាច្រើនម៉ោង ដែលយើងអង្គុយជាមួយគ្នាពិភាក្សា លើបញ្ហាជាច្រើនរបស់ពួកយើង។ វាគឺជាកិច្ចប្រជុំដែលមានលក្ខណៈស្ថាបនា ហើយពួកយើងរង់ចាំធ្វើការជាមួយគ្នា”។

វាត្រូវបានគេរំពឹងថា Ineos នឹងធ្វើការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះរចនាសម្ព័ន្ធរបស់ Man Utd ទោះបីជាបទប្បញ្ញត្តិទីផ្សារភាគហ៊ុន រារាំងមិនឱ្យកើតឡើងនៅពេលនេះក៏ដោយ។

លោក Ten Hag និយាយថា វាលឿនពេកសម្រាប់នរណាម្នាក់ដើម្បីធ្វើការសម្រេចចិត្តលើអ្វីមួយ។ Ratcliffe និងសហការីរបស់គាត់ បានមកដល់កាលពីថ្ងៃអង្គារ ដោយចំណាយពេលនៅកីឡដ្ឋាន Old Trafford ចំនួន ២ថ្ងៃ ដើម្បីស្វាគមន៍សមាជិកបុគ្គលិកនិងឈ្វេងយល់ពីក្លិប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង