×

ភរិយារបស់ Kyle Walker ប្រកាសពីការចែកផ្លូវគ្នានៅលើបណ្ដាញសង្គម

Annie Kilner ដែលត្រូវជាភរិយារបស់ខ្សែការពារ Kyle Walker បានប្រកាសជាសាធារណៈពីការបែកបាក់គ្នា បន្ទាប់ពីរៀបការជាមួយកីឡាកររបស់ក្រុម Manchester City រូបនេះ បានតែពីរឆ្នាំ។

យ៉ាងណា Walker ត្រូវបានរាយការណ៍ថាបានមានទំនាក់ទំនងជាមួយ Kilner អស់រយៈពេល ១២ ឆ្នាំមកហើយ និងមានកូន៣នាក់។ ការបែកគ្នានេះត្រូវបានប្រកាសនៅលើគណនី Instagram របស់ Kilner ដោយនាងបានស្នើសុំនៅជាមួយកូនៗរបស់នាង បន្ទាប់ពីអាពាហ៍ពិពាហ៍របស់ Kilner និង Walker មានភាពចម្រូងចម្រាសជាបន្តបន្ទាប់ រួមទាំងការបែកគ្នាម្ដងកាលពីឆ្នាំ២០១៩។

ការបែកបាក់គ្រានោះ ដោយសារតែ Walker មានទំនាក់ទំនងជាមួយនឹងពិធីការិនី Lauryn Goodman ដែលទទួលបានកូនប្រុសម្នាក់ឈ្មោះ Kairo ។ វាធ្វើឱ្យកើតមានជម្លោះរវាង Goodman និង Kilner យ៉ាងធ្ងន់ធ្ងរ។

ខណៈពេលដែល Kilner បានបញ្ជាក់នៅលើបណ្ដាញសង្គម ភាគី Kyle Walker មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍របស់គាត់នៅឡើយទេ។ Walker បានបង្ហោះនៅលើ Instagram ចុងក្រោយបំផុតកាលពីសប្តាហ៍មុន ដើម្បីជូនពរអ្នកគាំទ្ររបស់គាត់ សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំសាកល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង