×

Brentford ចាប់អារម្មណ៍ខ្ចីជើងខ្សែការពារស្លាបឆ្វេង Sergio Reguilon

ក្លិប Brentford បានបង្ហាញការចាប់អារម្មណ៍លើខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Reguilon របស់ Tottenham Hotspur ។

ខ្សែការពារស្លាបខាងឆ្វេងវ័យ ២៧ ឆ្នាំបានចំណាយពេលពាក់កណ្តាលរដូវកាលដំបូងក្នុងលក្ខខណ្ឌខ្ចីជើងនៅជាមួយក្រុម Manchester United ប៉ុន្តែកិច្ចព្រមព្រៀងនោះត្រូវបានបញ្ចប់ដោយក្លិប Old Trafford ក្នុងខែនេះ។

Reguilon ត្រូវបានចុះហត្ថលេខាដោយ United កាលពីខែសីហា បន្ទាប់ពីមានរបួសលើខ្សែការពារ Luke Shaw និង Tyrell Malacia ។ រូបគេបានចូលរួមជាមួយ Spurs ពី Real Madrid ក្នុងឆ្នាំ២០២០ ហើយបានចំណាយពេលកាលពីរដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើងនៅ Atletico Madrid ។

គ្រូបង្វឹក Brentford លោក Thomas Frank ថា លោកចង់បានខ្សែការពារឆ្វេងដែលមានបទពិសោធសម្រាប់រដូវកាលដែលនៅសល់ ហើយ Reguilon ជាជម្រើសដែលគាត់កំពុងស្វែងរក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង