មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បាន អះអាងថា លោកមានក្តីរំភើបខ្លាំងបំផុតក្នុងជីវិតដែលបានវិនិយោគ ក្លិប Manchester United ។
លោក Ratcliffe បាននិយាយបែបនេះថា៖ “ខ្ញុំបានធ្វើរឿងដ៏គួរឱ្យរំភើបមួយចំនួន។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានមកដល់ទីនេះ។ ក្លិប Man UTD នេះវាជាកន្លែងដែលរំភើបបំផុតនៅក្នុងជីវិតខ្ញុំ។”
បុរសវ័យ ៧១ឆ្នាំ ម្ចាស់ក្រុមហ៊ុន INOES ជាអ្នកគាំទ្រ Man UTD តាំងពីក្មេង ហើយមកទល់ពេលនេះលោកថែមទាំងជាមនុស្សម្នាក់ដែលបានរួមចំណែក ជួយដល់ក្លិបបិសាចក្រហមមួយរូបថែមទៀត។ ចំពោះគ្រោងការស្ថិតនៅក្នុងក្លិបបិសាចក្រហម មហាសេដ្ឋអង់គ្លេស បានអះអាងថាលោកមិនអាចបង្ហើបបាន ខណៈក្លិបត្រូវការពេលដើម្បីកែប្រែស្ថានភាពបច្ចុប្បន្ន។
ម្ចាស់ក្រុមហ៊ុន INEOS បាននិយាយបញ្ជាក់ដូច្នេះថា៖ “ខ្ញុំគិតថាវានឹងកើតឡើងនៅដើមខែកុម្ភៈ ខ្ញុំសង្ឃឹមថាពួកគេនឹងមិនរកឃើញអ្វីដែលរំខាននៅលើពាក្យសុំធ្វើការរបស់ខ្ញុំ។ ខ្ញុំបានជួបជាមួយគ្រូបង្វឹក លោក Erik ច្បាស់លាស់ណាស់ តែពេលនេះមិនសមរម្យទេក្នុងការនិយាយគ្រោងការរបស់យើងជាផ្លូវការ។”
លោក Jim Ratcliffe ម្ចាស់ភាគហ៊ុន ២៥ភាគរយរបស់ក្លិប Man UTD បានរំឭកដល់អតីតកាល ដែលលោកនៅមានអាយុ១០ឆ្នាំ ហើយបានទៅទស្សនាការប្រកួតលើកដំបូងនៅក្នុងកីឡដ្ឋាន Old Trafford ហើយនឹងការទៅទស្សនាការប្រកួតដល់កីឡដ្ឋានកាលពី ៣ ទៅ ៤ឆ្នាំមុនផងដែរ។
ក្រុមបិសាចក្រហម បច្ចុប្បន្នស្ថិតនៅលេខ៧ មាន៣២ពិន្ទុ ពីការប្រកួត២១លើកនៅក្របខណ្ឌ Premier League ។ ការប្រកួតជាបន្តរបស់ពួកគេនឹងត្រូវប៉ះក្រុមលីគទី៣ Newport County ក្នុងជុំទី៤ ពានរង្វាន់ FA Cup នៅថ្ងៃទី២៨ ខែមករា មុនបន្តទៅជួបក្រុម Wolverhampton Wanderers នៅក្របខណ្ឌ Premier League វិញ ថ្ងៃទី១ ខែកុម្ភៈខាងមុខ៕