ក្រុម Newcastle United ប្រហែលជាត្រូវលក់កីឡាករម្នាក់ ឬពីរនាក់ ក្នុងចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីរក្សាតុល្យភាពជាមួយការចំណាយរបស់ពួកគេ។
ទោះបីជាពួកគេបានចំណាយយ៉ាងច្រើននៅក្នុងទីផ្សារដោះដូរកីឡាករក៏ដោយ ក៏ Eddie Howe និងក្រុមរបស់គាត់ បានបង្ហាញពីភាពឆ្លាតវៃនៅក្នុងទីផ្សារដោះដូរកីឡាករ ជាមួយនឹងរបៀប និងកន្លែងដែលពួកគេត្រូវចំណាយប្រាក់។
ដើម្បីអនុលោមតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ក្របខណ្ឌ Premier League ក្រុមសារិកាព្រៃ តម្រូវឱ្យបង្កើនចំណូលរបស់ក្លិប។ ដូច្នេះ ពួកគេប្រហែលជាត្រូវលក់កីឡាករម្នាក់ ឬពីរនាក់ដើម្បីប្រមូលមូលនិធិក្នុងពេលឆាប់ៗ។
Alexander Isak និង Bruno Guimaraes មិនមែនស្ថិតក្នុងបញ្ជីដែលត្រូវលក់នោះទេ។ ទោះបីជាយ៉ាងណា មានកីឡាករមួយចំនួនទៀតដែលក្លិប Newcastle អាចនឹងលក់ចេញបញ្ចេញដើម្បីរៃអង្គាសប្រាក់។
ទោះបីជា Callum Wilson ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ឱ្យ Newcastle នៅ Premier League ក៏ដោយ ក៏ក្រុមនេះអាចបើកចំហរក្នុងការលក់រូបគេគាត់នៅរដូវក្តៅ។ សារព័ត៌មាន The Athletic បានរាយការណ៍ថា ខ្សែប្រយុទ្ធដែលមានតម្លៃខ្លួន ២០ លានផោន អាចជួយឱ្យ Newcastle មានតុល្យភាពសម្រាប់ការចំណាយរបស់ពួកគេ៕