×

Man UTD ពិចារណាលក់ខ្សែបម្រើ Lingard តែ១៥លានផោនប៉ុណ្ណោះ បើមិនបន្តកុងត្រាថ្មី

មានការរាយការណ៍ថា ក្លិប Manchester United នឹងពិចារណាលក់ខ្សែបម្រើ Jesse Lingard បើសិនជារូបគេនៅតែមិនព្រមបន្តកុងត្រាថ្មីទេនោះ។

កីឡាករវ័យ២៨ឆ្នាំនេះ ធ្លាប់បានលេងខ្ចីជើងនៅក្លិប West Ham កាលពីរដូវកាលមុន និងទើបតែត្រឡប់មករួមក្រុមបិសាចក្រហមវិញនៅរដូវកាលនេះ។ យ៉ាងណាមានការផ្សព្វផ្សាយជាច្រើនលើកឡើងថា Lingard ចង់ផ្លាស់ទៅ West Ham ដើម្បីរកឱកាសលេងឱ្យបានច្រើនជាងនេះ។

អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer ពុំបានដាក់ Lingard ឱ្យចូលលេងទៀងទាត់នោះឡើយ តែលោកក៏មិនចង់បាត់បង់កូនក្រុមរូបនេះដែរទើប Man Utd បានដំណើរការចរចាបន្តកុងត្រាថ្មី ប៉ុន្តែ Jesse Lingard នៅតែបន្តបដិសេធដោយគេចង់ឱ្យលោក Solskjaer ធានាថាគេនឹងបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមយ៉ាងទៀងទាត់។

តាមពិតទៅ ក្លិបបានស្នើដំឡើងប្រាក់ឈ្នួលរបស់គេចំនួន ១៣៥.០០០ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែបើសិន Lingard នៅតែបន្តបដិសេធកុងត្រានេះ ក្លិបនឹងស្វែងរកទីផ្សារដើម្បីលក់រូបគេចេញព្រោះវាប្រសើរជាងឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន ត្បិតរូបគេចូលដល់រយៈពេល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គេហើយ។

ដោយឡែក ក្លិប West Ham និង Leicester សុទ្ធតែចង់បាន Jesse Lingard ដូចគ្នា ខណៈ Manchester United អាចនឹងលក់ក្នុងតម្លៃត្រឹមតែ ១៥លានផោនតែប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង